អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើគួរមានយន្តការសង្គមណាដែលល្អ ដើម្បីជួយដល់អ្នកក្រីក្រឲ្យបានច្រើនគ្នា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅលើ​បណ្តាញ​សង្គម​ប៉ុន្មានថ្ងៃ​កន្លងទៅ​នេះ ​ជាពិសេស​ហ្វេសប៊ុក ​មហាជន​បាន​នាំគ្នា​បង្ហាញ​ពី​កុមារា​អាយុ​៧​ឆ្នាំ​ម្នាក់ ​ឈរ​តំរង់​ជួរ ​ក្នុង​ឯកសណ្ឋាន​សិស្ស ​ព្យួរ​កាត​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ ​នៅ​នឹង​ដើមទ្រូង​ ដោយ​ដាក់​នៅក្នុង​ថង់​ផ្លាស្ទីក​មួយ​។ កុមារ​ដ៏​គួរ​ឲ្យ​អាណិត​នេះ ​មិនមាន​ស្បែកជើង​ពាក់​ទេ ​សព្វថ្ងៃ​រស់នៅ​ជាមួយ​ឪពុក​ ម្តាយ ​ដែលមាន​ជីវភាព​ក្រីក្រ ​ក្នុង​ស្រុក​បន្ទាយស្រី ​ខេត្ត​សៀមរាប​។ ​ជាការ​កត់​សម្គាល់​ ក្រោយពេល​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​យក​រូប​កុមារា​តូច​នេះ ​ផុស​លើ​ហ្វេសប៊ុក​របស់​លោក ​ក៏មាន​សប្បុរសជន​ជា​បន្តបន្ទាប់​ប្រកាស​ជួយ​ដល់​កុមារ​ជា​ថវិកា ​និង​សម្ភារ​ផ្សេង​ៗ​។ ​វា​ជា​ទឹកចិ​ត្តប្រកបដោយ​បុណ្យ​ដ៏​អស្ចារ្យ​របស់​សប្បុរសជន​។ ​ក៏​ប៉ុន្តែ​នៅមាន​កុមារ ​និង​ពលរដ្ឋ ​ដែលមាន​ស្ថានភាព​បែបនេះ​ច្រើន​ទៀត ​ដែល​មិន​មាន​សំណាង​ដូច​នេះ​។ តើ​គេ​គួរ​មាន​យន្តការ​យ៉ាងណា​ ដើម្បី​ជួយ​ដល់​អ្នក​ក្រីក្រ​ឲ្យ​បាន​ច្រើន​គ្នា​?

ទិដ្ឋភាពនៃការរស់នៅរបស់គ្រួសារដែលមានជីវភាពក្រីក្រ
ទិដ្ឋភាពនៃការរស់នៅរបស់គ្រួសារដែលមានជីវភាពក្រីក្រ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ