អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អង្គការសិទ្ធិមនុស្ស៖សកម្មជនបរិស្ថានគួរតែត្រូវបានលើកទឹកចិត្ត ជៀសជាងការចាប់កាត់ទោសដាក់គុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានកាត់ទោស​កម្មជន​បរិស្ថាន ​និងសង្គម​ចំនួន១០នាក់ ​ឱ្យជាប់ពន្ធ​នាគារ​ចំនួន ​២០ខែ ​និងពិន័យ​ជាប្រាក់​ម្នាក់ៗចំនួន​ ២លានរៀលពី​បទញុះញង់។​ ប៉ុ​ន្តែ ពួកគេត្រូ​វតម្រូវ​ឱ្យអនុវត្ត​ទោសជាប់ពន្ធនាគារ​ម្នាក់ៗពី​១៤ទៅ១៥ខែ ​ដោយទោស​នៅសល់ផ្សេង​ទៀតត្រូវ​បានព្យួរ​។​ ត្បិតថាបែបនេះមែន ​ប៉ុន្តែ​អង្គការ​ការពារ​សិទ្ធិមនុស្សនៅ​កម្ពុជា ​បានលើកឡើងថា ​វាជារឿង​អយុត្តិធម៌​សម្រាប់​ពួកគេ ​និងថា ​ជារូបភាព​គំរាម​កំហែង​លើសកម្មជន​ដទៃទៀត​។​ ជាមួយគ្នានេះ​ អង្គការការពារ​សិទ្ធិមនុស្ស​ចង់ឱ្យ​អាជ្ញាធរ​កម្ពុជា​លើកទឹកចិត្ត​ និងគាំពារ​ពួកគេ​ថែមទៀត​។ ប៉ុ​ន្តែ មន្រ្តីខាង​យុត្តិធម៌ ​និងសិទ្ធិមនុស្ស​កម្ពុជា​អះអាងថា ​ការលើកទឹកចិត្ត​ណាមួយមិនអាច​ធ្វើបានទេ​សម្រាប់​អ្នកដែល​ប្រព្រឹត្តខុស​។

វាគ្មិនសម្រាប់ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនសម្រាប់ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ