អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគនិងអ្នកជំនាញ៖ យន្តការបង្ហាញបណ្ណចាក់វ៉ាក់សាំងជាការរួមចំណែកទប់ស្កាត់ការចម្លងកូវីដមួយផ្នែកប៉ុំណ្ណោះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​រាជធានីភ្នំពេញ​ក្នុង​សប្តាហ៍​នេះ​ បាន​ប្រកាស​អោយ​ពលរដ្ឋ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ខ្លួន​រាល់​ពេល​ចេញ​ចូល​គ្រឹះស្ថាន​សិក្សា ​ផ្សារ​ និង​ទីតាំង​អាជីវកម្ម​នានា​។ អាជ្ញាធរ​ក្រុង​បាន​បញ្ជាក់​ថា​ភូមិសាស្ត្រ​នៃ​រាជធានីភ្នំពេញ​ត្រូវ​បាន​អនុវត្ត​សកម្មភាព​នេះ​មុន​គេ​ ដោយសារ​តែ​មាន​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង​ស្ទើរ​តែ​១០០%​ហើយ​។ និង​ក៏​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​ ជាពិសេស​ប្រភេទ​បំប្លែង​ខ្លួន​ ខណៈ​រដ្ឋាភិបាល​កំពុង​អ៊ុត​មើល​ពី​លទ្ធភាព​បើក​ដំណើរ​ការ​ឡើង​វិញ​លើ​គ្រប់​វិស័យ​នា​ពេល​ខាងមុខ​។ អ្នក​វិភាគ​និង​អ្នក​ជំនាញ​មួយ​ចំនួន​ថា​ យន្តការ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​នេះ​ គឺ​ជា​ការ​រួម​ចំណែក​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ​១៩​​​​មួយ​ផ្នែក​តូច​តែ​ប៉ុណ្ណោះ ​ពោល​គឺ​មាន​តែ​ការ​អនុវត្ត​៣​កុំ​និង​៣​ការពារ​ទើប​ជា​ដំណោះស្រាយ​​​ប្រកប​ដោយ​ប្រសិទ្ធភាព​។

បណ្ណចាក់វ៉ាក់សាំងកូវីដ១៩
បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ