អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើជំនួបកំពូលរវាងមេដឹកនាំបក្សកាន់អំណាចទាំង៣ប្រទេសផ្តល់ប្រយោជន៍អ្វីដល់កម្ពុជា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​គណបក្ស​កាន់អំណាច​របស់​កម្ពុជា ​វៀតណាម ​និងឡាវ​កាលពីថ្ងៃ​អាទិត្យ​កន្លងទៅនេះ​ បានជួប​ជជែកគ្នា​ស្ងាត់ៗ​នៅទីស្នាក់ការ​កណ្តាល​គណបក្ស​កុម្មុយនីស្ត​វៀតណាម​នៅទីក្រុង​ហាណូយ។​ ជំនួបនេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើកឡើងថា ​ជាជំនួប​ដែលតែងតែ​ធ្វើឡើង​ជារៀងរាល់ឆ្នាំ ​ដើម្បី​ជជែក​ពិភា​ក្សាពី​បញ្ហាទូទៅ ​និងជា​ការពង្រឹង​ទំនាក់ទំនង​រវា​ងគណបក្ស​កាន់អំណាច​ទាំង៣​ប្រទេស​។ ​ប៉ុន្តែ ​អ្នកតាមដាន​ និងវិភាគ​បញ្ហាសង្គម​ និងនយោបាយ​នៅកម្ពុជា​ខ្លះយល់ថា ​ជំនួបនា​ពេលនេះជា​ជំនួប​បែបប្រពៃណី​ តែក៏មាន​ការលើកឡើងថា​ វាអាចជា​ជំនួប​បែបការទូត​មុនកម្ពុជា​ឈានទៅធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាពេល​ខាងមុខ​។

ជំនួបរវាងមេដឹកនាំកំពូលនៃប្រទេសកម្ពុជា វៀតណាម និងឡាវកាលពីពេលកន្លងទៅ
ជំនួបរវាងមេដឹកនាំកំពូលនៃប្រទេសកម្ពុជា វៀតណាម និងឡាវកាលពីពេលកន្លងទៅ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ