អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការព្រមានរបស់នាយករដ្ឋមន្ត្រីទៅលើអ្នកវិភាគអាចនឹងប៉ះពាល់សេរីនៃការបញ្ចេញមតិនៅកម្ពុជាឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

យ៉ាង​ហោច​ណាស់​មាន​អ្នក​វិភាគ​ពីរ​រូប​នៅ​កម្ពុជា​ ត្រូវបាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ម្សិលមិញ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ទាល់​សោះ​ ចំពោះ​បទ​អត្ថាធិប្បាយ​របស់​ពួកគេ នា​ពេល​កន្លង​មក។ ម្នាក់​ក្នុងចំណោម​នេះ​ ដែល​គេ​សង្ស័យ​ថា​ជាលោក សេង សារី ត្រូវ​​តុលាការ​កម្ពុជា​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ចតាម​ចាប់​ខ្លួន​ក្រោយ​ពី​លោក​បង្ហោះ​សារ​ពាក់ព័ន្ធ​នឹង​ចលនា​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ដែល​ផ្តួចផ្តើម​ដោយ​លោក សម រង្ស៊ី។​ ចំណែក បណ្ឌិត មាស នី លោក ហ៊ុន សែន ប្រាប់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​វិភាគ​របស់​ខ្លួន លើ​គោល​នយោបាយ​ការបរទេស។ បើតាម​លោក​នាយករដ្ឋមន្ត្រី​អ្វី​ក៏​ដោយ​ឲ្យ​តែ​កម្ពុជា​ធ្វើ​ជា​មួយ​ចិន បណ្ឌិត មាស នី ថា ខុស​ទាំង​អស់។ តើ​ការព្រមានរបស់នាយករដ្ឋមន្ត្រីទៅលើអ្នកវិភាគដូច្នេះ អាចនឹងប៉ះពាល់សេរីនៃការបញ្ចេញមតិនៅកម្ពុជាទេ?

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន
ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន AP - Heng Sinith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ