អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ប្រធានបទ«វត្តមានលោក ស ខេង នៅបារាំង» អាចជាវិញ្ញាសានយោបាយសម្រាប់អ្នកបន្តវេនបក្សកាន់អំណាចឬយ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជុំវិញ​វត្តមាន​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ​ស ខេង ​នៅ​ប្រទេស​បារាំង ​ដែលមាន​ការ​ផ្សព្វផ្សាយ​ពី​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​ជជែក​គ្នា​រឿង​នយោបាយ ​ជាមួយ​មន្ត្រី​អតីត​បក្ស​ប្រឆាំង​នោះ ​កូនប្រុស​របស់​មេដឹក​នាំ​កំពូល​ទាំងពីរ​រូប​នៃ​គណបក្ស​កាន់អំណាច​ គឺ​លោក ​ស សុខា ​និង​លោក​ ហ៊ុន ម៉ានី ​បាន​ចេញមក​ប្រតិកម្ម​បន្តបន្ទាប់​គ្នា​។ ​គឺជា​ការបញ្ជាក់​ដោយ​ទាត់ចោល​ព័ត៌មាន​ទាំងអស់​នោះ​។ ​ប្រតិកម្ម​របស់​អ្នក​បន្តវេន​គណបក្ស​ប្រជាជន​កម្ពុជា​ដូច្នេះ ​ត្រូវគេ​មើលឃើញ​ថា ​ជា​វិញ្ញាសា​នយោបាយ​មួយ​ ដែល​មនុស្ស​ជំនាន់មុន​នៃ​គណបក្ស​កាន់​អំណាច​ចាត់ទុក​ថា​ជា​តេស្ត ​និង​ជាការ​ផ្តល់​ឱកាស​ឲ្យ​អ្នក​ជំនាន់ក្រោយ​បង្ហាញ​សមត្ថភាព ​ដើម្បី​រួមគ្នា​ការពារ ​និង​ថែរក្សា​គណបក្ស ​ដែលមាន​វ័យចំណាស់​មួយនេះ​តទៅ​មុខ​ទៀត​។

មនុស្សជំនាន់ក្រោយនៃបក្សកាន់អំណាច
មនុស្សជំនាន់ក្រោយនៃបក្សកាន់អំណាច © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ