អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើដំណើរទៅអាមេរិករបស់លោកសម រង្ស៊ី អាចមានឥទ្ធិពលលើបញ្ហានយោបាយនៅកម្ពុជាដែរទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកសម រង្ស៊ី ​ប្រធានស្តីទី​នៃអតីត​គណបក្ស​សង្រ្គោះជាតិ​បានទៅជាន់​ជើងនៅសហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី១៨​សីហានេះ។​ នៅក្នុងដំណើរនេះ ​អនុប្រធាន​នៃអតីតគណបក្ស​សង្គ្រោះជាតិ​ ពីសហរដ្ឋ​អាមេរិក​បានលើកឡើងថា ​ជាដំណើរ​មកដល់​ក្នុងគោលបំណ​ងពិភាក្សា​ផែនការ​មួយចំនួន​ជាមួយសកម្មជន​របស់ខ្លួន​នៅឯសហរដ្ឋ​អាមេរិក​ និងជាពិសេស​លោកសម រង្ស៊ី​នឹងពិភាក្សា​ជាមួយ​មន្រ្តីសភា​ និងអ្នកកាទូត​អាមេរិក​លើបញ្ហា​សិទ្ធិមនុស្ស​និងលំហូរ​ប្រជាធិបតេយ្យ​នៅកម្ពុជា​។ ក៏ប៉ុន្តែ​សម្រាប់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ ដំណើរទៅដល់​អាមេរិក​របស់​លោកសម រង្ស៊ី ​មានចេតនា​បំផ្លាញ​ផលប្រយោជន៍​របស់កម្ពុជា​ទាំងមូល​។

វត្តមានលោកសមរង្ស៊ីនៅលើទឹកដីសហរដ្ឋអាមេរិក
វត្តមានលោកសមរង្ស៊ីនៅលើទឹកដីសហរដ្ឋអាមេរិក © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ