អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការចាក់វ៉ាក់សាំងខ្វែងគ្នារវាងដូសទី១ ទី២ និងដូសទី៣ មានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេលថ្មីៗនេះ ​បានសម្រេចឲ្យ​ កងកម្លាំង​ប្រដាប់អាវុធ​ និងមន្ត្រីរាជការ​ជួរមុខ​ នៅតាមខេត្ត​មួយចំនួន​ជាប់ព្រំដែន​ភាគខាងលិច​ ដែលបានចាក់វ៉ាក់សាំង​ចិន ស៊ីណូវ៉ាក់​ និងស៊ីណូហ្វាម​ ដូសទី១ និងដូសទី២​ ត្រូវបន្តចាក់ដូសទី៣​បន្ថែមទៀតជា​ប្រភេទវ៉ាក់សាំង​អាស្ត្រាហ្សេនីកា​ ដែលជាដូស​ជម្រុញ​។​ ក្រៅពីនេះ​ មន្ត្រីរាជការ​ និងអ្នកពាក់ព័ន្ធ​នៅទូទាំងប្រទេស​ក៏ត្រូវបានប្រាប់ឲ្យ​ចាក់ដូសទី៣​ ដូចគ្នានេះដែរ ​ទៅតាមកាលវិភាគ​ជាបន្តបន្ទាប់​។​ ជុំវិញការ​ចាក់ដូសទី៣​ ដោយមានវ៉ាក់សាំងលាយគ្នា ​ឬខ្វែងគ្នានេះ ​មានការជជែក​គ្នាជាច្រើន​ ដោយមានការលើក​ឡើងពីភាពស្រពិចស្រពិល​នៃប្រសិទ្ធភាពរ​បស់វ៉ាក់សាំងចិន​ទាំងពីរ​ និងការបន្ថែម​ដូសទី៣​ ជាប្រភេទ​វ៉ាក់សាំង​ផ្សេង​។​ ជាមួយគ្នានេះ​ អ្នកពាក់ព័ន្ធ​នឹងបញ្ហា​សុខភាព ​និងសង្គមខ្លះ​ ក៏បានលើកទឹកចិត្ត​ ដោយសារតែ​ប្រទេស​មួយចំនួន​បានអនុវត្ត​ដូចគ្នានេះ ​ហើយនៅមិនទាន់​មានផលប៉ះពាល់​អ្វីគួរឲ្យកត់​សម្គាល់នៅឡើយ​។

វ៉ាក់សាំងកូវីដ១៩
វ៉ាក់សាំងកូវីដ១៩ AP - Esteban Felix
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ