អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការចេញមុខរិះគន់លើការឃុំខ្លួនក្រុមយុវជនរបស់អ្នករាយការណ៍សិទ្ធិមនុស្សថ្មីនៅកម្ពុជាមានឥទ្ធិពលដែរឫទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃចន្ទ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​ លោកVitit Muntarbhorn​ រួមទាំងអ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​៤រូបទៀត​បានចេញមុខ​មកសម្តែង​នូវការព្រួយ​បារម្ភអំពី​ការបន្ត​ឃុំខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​៧រូប​របស់​តុលាការ​កម្ពុជា។​ សម្រាប់អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិទាំងនេះ​ ការបន្ត​ឃុំខ្លួន​ពួកគេ ​គឺបំពាន​ទៅនឹង​សិទ្ធិទទួល​បានការជំនុំ​ជម្រះដោយយុត្តិធម៌​។​ ជាការកត់សម្គាល់​ សម្រាប់លោក​Vitit Muntarbhorn​ នេះ គឺជាលើកទី១ហើយ​ដែលលោកចេញមក​ប្រតិកម្មរិះគន់​បែបនេះ ​បន្ទាប់ពីចូលកាន់​តំណែងជំនួស​លោកស្រីរ៉ូណា ស្មីត​។ ​ដូច្នេះ ​តើប្រតិកម្មរិះគន់​របស់រូបលោកនេះ​មានឥទ្ធិពលដែរឬទេ​?​

លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ