អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការធ្លាក់ចុះចំណូលពន្ធគយ អាចប៉ះទង្គិចដល់កំណើនសេដ្ឋកិច្ចកម្ពុជាដែរទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចំណូល​ពន្ធគយ​នៅ​ឆមាស​ទី​១​ ឆ្នាំ​២០២១​នេះ​ បាន​ធ្លាក់​ចុះ​ជិត​៩% ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ​ដោយ​សម្រេច​បាន​៤៩% ​នៃ​ផែនការ​។​ ទន្ទឹម​នឹង​ការ​ព្យាករណ៍​ជា​វិជ្ជមាន​ពី​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ២០២១​នេះ ​និង​ក្នុង​ឆ្នាំ​២០២២ ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ខ្លះ​ មើលឃើញ​ថា ​ការ​ធ្លាក់​ចុះ​នៃ​ចំណូល​ពន្ធគយនេះ​ ប៉ះពាល់​ដល់​កំណើន​​សេដ្ឋកិច្ច​កម្ពុជា​ដែល​បាន​ព្យាករណ៍​កាល​ពី​ថ្មីៗ​ដោយ​រដ្ឋាភិបាល​កម្ពុជា ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​។ ​ផ្ទុយ​ពី​ការ​មើល​ឃើញរបស់​អ្នក​ជំនាញ ​ក្រសួង​សេដ្ឋកិច្ច​អះអាង​ថា​ ចំណូល​ពន្ធគយ​សម្រេច​បាន​៤៩%​នៃ​ផែនការ​ គឺ​ជា​លទ្ធផល​ល្អ ​បើ​ទោះ​បី​កម្ពុជា​កំពុង​ស្ថិត​ក្នុង​បរិបទ​កូវីដ​១៩​។ ហើយ​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​មិនមែន​យក​តែ​ពី​​ចំណូល​រដ្ឋាភិបាល​តែ​មួយ​មុខ​នោះ​ទេ​។

ទិដ្ឋភាពទីក្រុងភ្នំពេញ
ទិដ្ឋភាពទីក្រុងភ្នំពេញ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ