អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការរឹតបន្តឹងអ្នកចូលមកកម្ពុជាមានឥទ្ធិពលបែបណាចំពោះវិស័យទេសចរណ៍ដែលកំពុងមានហានិភ័យស្រាប់ផងនោះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រភេទ​វីរ៉ុស​កូវីដ១៩​បំប្លែង​ខ្លួន​ថ្មី​ ដែល​តា ​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា ​ត្រូវ​បាន​រក​ឃើញ​ជា​ច្រើន​ករណី​នៅ​កម្ពុជា ​តាមរយៈ​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​។ ប្រឈម​នឹង​បញ្ហា​នេះ ​ អភិបាល​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​ ត្រូវ​ពង្រឹង​វិធាន​ការ​នានា​ ក្នុង​នោះ​ក៏​មាន​កំណត់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​អ្នក​ដំណើរ​ដែល​ចូល​មក​កម្ពុជា​ទាំងអស់​នៅ​មាត់​ច្រក​ព្រំដែន ​មុន​ពេល​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​ដំណើរ​ទៅ​កាន់​រាជធានី​និង​ខេត្ត​គោលដៅ​។ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ស្ទើរ​តែ​ទាំង​ស្រុង​ស្រាប់​ផង​នោះ​ ត្រូវ​បាន​អ្នក​ជំនាញ ​បារម្ភ​ខ្លាំង​ថា​អាច​នឹង​កាន់​តែ​ទទួលឥទ្ធិពលអាក្រក់បន្ថែម​ទៀតពី​វត្ត​មាន​ប្រភេទ​វីរ៉ុស​កូវីដ១៩​បំប្លែង​ខ្លួន​ដែល​តា​នេះ​។

ភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្ត
ភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្ត © ក្រសួងទេសចរណ៍
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ