អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើជំនួបអនុរដ្ឋមន្រ្តីការបរទេសអាមេរិកនិងលោកកឹម សុខា អាចនាំឱ្យមានការប្រែប្រួលនយោបាយនៅកម្ពុជាដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​Wendy R. Sherman ​បានជួបជាមួយ​លោក​កឹម សុខា ប្រ​ធានអតីតគណប​ក្ស​សង្រ្គោះជាតិ​លើកដំបូង​នៅក្នុងដំណើរ​ទស្សនកិច្ច​នៅកម្ពុជា​កាលពីសប្តាហ៍មុន​។​ ខុសពី​មន្រ្តី​ទូតនានា ​លោក ស្រី​Wendy R. Sherman ​មិនបាន​ទៅជួបលោក​កឹម សុខា ​នៅផ្ទះរបស់លោកនោះទេ​ តែផ្ទុយទៅវិញ​ ពួកគេបាន​ជួបគ្នា​ជាលក្ខណៈឯកជន​នៅនិវេសនដ្ឋាន​ទូតអាមេរិក​ទៅវិញ​។ ​ក្រោយជំនួបនេះ ​ទាំងលោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ និងលោក​កឹម សុខា ​មិនបានបង្ហាញ​ឱ្យដឹង​លម្អិត​ពីលទ្ធផល​នៃការ​ជជែក​ពិភាក្សា​របស់ពួកគេឡើយ។​ យ៉ាងណាក៏ដោយ ​ជំនួបនេះ​មានការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពីសំណាក់​អ្នកតាមដាន​បញ្ហា​នយោបាយ​នៅកម្ពុជា​។​ ដូច្នេះ ​តើជំនួបនេះ​ អាចនឹងនាំ​ឱ្យមានការប្រែប្រួល​នយោបាយ​នៅកម្ពុជាដែរឬទេ​?

ជំនួបរវាងលោកស្រី Windy R. Sherman និងលោកកឹម សុខា ក្នុងពេលនៃដំណើរទស្សនៈកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ
ជំនួបរវាងលោកស្រី Windy R. Sherman និងលោកកឹម សុខា ក្នុងពេលនៃដំណើរទស្សនៈកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ © FB/Kem Sokha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ