អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា និងស្ថាប័នអន្តរជាតិមើលឃើញខុសគ្នាពីកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ និងឆ្នាំក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថាប័ន​អន្តរជាតិ​២ ​គឺ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF)​ និង​​ធនាគារអភិវឌ្ឍន៍អាស៊ី(​ADB)​បាន​ព្យាករ​ពី​ស្ថានភាព​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ល្អ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០២១នេះ​ និង​នៅ​ឆ្នាំ​២០២២​ បើ​ទោះ​បី​កម្ពុជា​កំពុង​បន្ត​រងគ្រោះ​ដោយសារ​តែ​ជំងឺ​កូវីដ១៩​ក្តី​។ បើ​តាម​ស្ថាប័ន​អន្តរជាតិ​ទាំង​២​នេះ ​កំណើន​សេដ្ឋកិច្ច​ងើប​ឡើង​វិញ​ គឺ​ដោយសារ​តែ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ពិភពលោក ​ជា​ពិសេស ​ប្រទេស​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បាន​ងើប​ឡើង​វិញ​អស់​ហើយ​។ ប៉ុន្តែ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​យល់​ថា​ វា​ប្រហែល​មិន​អាច​កើន​ឡើង​ដូច​ការ​ព្យាករណ៍​នោះ​ទេ​។ នេះ​ គឺ​ព្រោះថា​ កម្ពុជា​កំពុង​រង​វិបត្តិ​កូវីដ១៩​នៅ​ឡើយ​ ដែល​ធ្វើ​សកម្មភាព​ការងារ​ និង​ចង្វាក់​ផលិតកម្ម​មួយ​ចំនួន​កំពុង​ជាប់​គាំង​។

ទីក្រុងភ្នំពេញ
ទីក្រុងភ្នំពេញ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ