អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មិនទាន់មានក្បាលម៉ាស៊ីនដឹកនាំ មិនទាន់មានរចនាសម្ព័ន្ធថ្នាក់ក្រោម តើបក្សកែទម្រង់កម្ពុជាអាចចូលការបោះឆ្នោតទាន់ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ចុះ​បញ្ជី​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ​កាល​ពី​អំឡុង​ខែ​មីនា ​ឆ្នាំ​២០២១​មក​ គណបក្ស​កែ​ទម្រង់​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​ទើប​បង្កើត​ថ្មី​ មិនទាន់​មាន​ថ្នាក់​ដឹកនាំ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​។ ចំណែក ​រចនាសម្ព័ន្ធ​ដឹកនាំ​នៅ​ថ្នាក់​ក្រោម​ក៏​មិនទាន់​មាន​នៅ​ឡើយ​ដែរ​។ ដូច្នេះ​ហើយ​ គណបក្ស​ថ្មី​កែ​ទម្រង់​កម្ពុជា​មិន​ទាន់​បាន​ដំណើរការ​ការងារ​របស់​ខ្លួន​សម្រាប់​ត្រៀម​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ ​និង​ឆ្នាំ​២០២៣​ខាងមុខ​។ អ្នក​វិភាគ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​យល់​ឃើញ​ថា​ បើសិន​ជា​នៅ​បណ្តែត​បណ្តោយ​បែប​នេះ​តទៅ​ទៀត​ គណបក្ស​ថ្មី​នេះ​ប្រហែល​ជា​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ទាន់​នោះ​ទេ​។ បញ្ហា​នេះ​ ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា​ក៏​បារម្ភ​អ៊ី​ចឹង​ដែរ​ តែ​បាន​បេ្តជ្ញា​ថា​ នឹង​ចូលរួម​ការ​បោះឆ្នោត​ឱ្យ​ទាល់​តែ​បាន​។

លោកអ៊ូ ច័ន្ទរ័ត្ន អ្នកផ្តួចផ្តើមបង្កើតគណបក្សកែទម្រង់កម្ពុជា
លោកអ៊ូ ច័ន្ទរ័ត្ន អ្នកផ្តួចផ្តើមបង្កើតគណបក្សកែទម្រង់កម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ