អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​ឃ្លាំ​មើល៖ ការ​ដណ្តើម​គ្នា​ចាក់​វ៉ាក់សាំង​ដូស​ទី​២ អាច​ជា​ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ម្សិល​មិញ រូបភាព​នៃ​ការ​ប្រជ្រៀត​គ្នា​តម្រង់​ជួរ​ដើម្បី​ចាក់​វ៉ាក់សាំង​ដូស​ទី​២របស់​ប្រជាពលរដ្ឋ​នៅ​តាម​កន្លែង​ទទួល​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​គេ​បង្ហោះ  និង​ចែក​ចាយ​បន្ត​គ្នា​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ រូបភាព​នេះ បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ​កូវីដ១៩​នៅ​តាម​កន្លែង​វ៉ាក់សាំង​ទាំង​នោះ ព្រោះ​មិន​មាន​ការ​រក្សា​គម្លាត​ពី​គ្នា​ឱ្យ​បាន​ត្រឹម​ត្រូវ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​នោះ​ឡើយ​។ អ្នក​តាម​ដាន​សង្គម​មួយ​ចំនួន​បាន​លើក​ឡើង​ថា បើ​នៅ​តែ​បែប​នេះ ការ​ទៅ​ទទួល​វ៉ាក់សាំង អាច​ត្រឡប់​ទៅ​ជា​ការ​ទទួល​ជំងឺ​កូវីដ១៩​មិន​ខាន​ឡើយ​។ ដូច្នេះ​ហើយ ពួក​គេ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​អនុវត្ត​​គម្លាត​សុវត្ថិភាព​ដោយ​ខ្លួន​ឯង​ឱ្យ​បាន​ត្រឹម​ត្រូវ និង​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​ឱ្យ​បាន​តឹង​រ៉ឹង​ចំពោះ​បញ្ហា​នេះ​។

ការចាក់វ៉ាក់សាំងស៊ីណូហ្វាមនៅកម្ពុជា ថ្ងៃទី១០កុម្ភៈ
ការចាក់វ៉ាក់សាំងស៊ីណូហ្វាមនៅកម្ពុជា ថ្ងៃទី១០កុម្ភៈ AP - Heng Sinith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ