អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើចិនកំពុងទទួលបានប្រយោជន៍ច្រើនយ៉ាងពីវ៉ាក់សាំងរបស់ខ្លួន ពីកម្ពុជានិងពីពិភពលោកឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋខ្មែរ ​ឬជនបរទេស​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ​ដែល​ទទួលបាន​ការចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩ ​ផលិត​ក្នុង​ប្រទេសចិន​រួច​ អាចមាន​ភាពងាយស្រួល​ក្នុងការ​ស្នើសុំទិដ្ឋាការ​ ឬ​Visa​ ទៅកាន់​ប្រទេសចិន​។ ​នេះជាការ​ប្រកាស​របស់​ស្ថានទូតចិន​ប្រចាំ​នៅកម្ពុជា​ ដកស្រង់​ផ្សាយ​ដោយកាសែត​ខ្មែរ-ចិន​ កាលពី​ថ្ងៃអង្គារ​។ ​ការប្រកាស​ដោយ​ភ្ជាប់​លក្ខខណ្ឌ​វ៉ាក់សាំងចិន​ដូចគ្នា​នេះ ​ក៏បាន​ធ្វើឡើង​ផងដែរ​ ដោយ​តំណាងចិន​ នៅតាម​បណ្តាប្រទេស​មួយចំនួនទៀត​។ ​ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​ អ្នកតាមដាន​សង្គម​ និង​នយោបាយ​នានា ​មើលឃើញ​ផ្សេងៗគ្នា ​ថាជាការ​ប្រកាស​មួយ​ដ៏វិជ្ជមាន​សម្រាប់​អ្នករាប់អានចិន ​ហើយក៏ជា​សារមួយ​បង្កប់​ទៅដោយ​អត្ថន័យជ្រាលជ្រៅ ​និង​ច្រើនយ៉ាង​។

វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ​ឈ្មោះ ស៊ីណូហ្វាម ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ចំនួន​៦០​ម៉ឺន​ដូស​ក្នុង​ដំណាក់​កាល​ដំបូង កាល​ពី​ថ្ងៃ​ទី​០៧​កុម្ភៈ​២០២១​។
វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ​ឈ្មោះ ស៊ីណូហ្វាម ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ចំនួន​៦០​ម៉ឺន​ដូស​ក្នុង​ដំណាក់​កាល​ដំបូង កាល​ពី​ថ្ងៃ​ទី​០៧​កុម្ភៈ​២០២១​។ REUTERS - CINDY LIU
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ