អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើសេចក្តីសម្រេចរបស់សភាអឺរ៉ុបថ្មីៗនេះមានឥទ្ធិពលលើកម្ពុជាដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សភាអឺរ៉ុប​កាលពី​ថ្ងៃទី១១​មីនា​នេះ បាន​ចេញ​សេចក្តី​សម្រេច​មួយទៀត ទាក់​ទង​នឹង​ស្ថាន​ភាព​ប្រទេស​កម្ពុជា​។ ​ក្នុងញត្តិនោះ​ សភាអឺរ៉ុប​បាន​ទាមទារ​ឲ្យកម្ពុជា ​បញ្ឈប់​ការ​កាត់ក្តី​ជា​លក្ខណៈ​នយោបាយ​ ដោះលែង​សកម្មជន​កំពុង​ជាប់ឃុំ ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើងវិញ និង​បញ្ឈប់​ការវាយប្រហារ​មកលើ​សង្គម​ស៊ីវិល ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ការ​ទាមទារ​របស់​សភាអឺរ៉ុប​ជាថ្មីទៀត​នេះ គឺ​ដោយសារតែ​ការ​ទាមទារ​របស់​ខ្លួនច្រើន​លើក​មកហើយ​ហាក់ដូចជា​គ្មានប្រសិទ្ធភាព​ បើទោះបីជា​អឺរ៉ុប​បាន​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBAពីកម្ពុជា​២០%ក៏ដោយ​។​តើ​សេចក្តី​សម្រេច​​របស់​សភាអឺរ៉ុប​នៅពេល​ថ្មីៗនេះទៀត ​មានឥទ្ធិពល​លើ​កម្ពុជា​ដែរឬទេ?

ទង់ជាតិកម្ពុជា និងទង់ជាតិតំណាងសហភាពអ៊ឺរ៉ុប
ទង់ជាតិកម្ពុជា និងទង់ជាតិតំណាងសហភាពអ៊ឺរ៉ុប © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ