អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកឃ្លាំមើលថាគួរតែបើកឱកាសមានការពិភាក្សាជាសាធារណៈលើសេចក្តីព្រាងច្បាប់ទាក់ទងកូវីដ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មន្ត្រីអង្គការសង្គមស៊ីវិល​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​អនុវត្តន៍​ច្បាប់​ទាក់ទង​នឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ និង​ជំងឺ​ឆ្លង​កាច​សាហាវ ​ខណៈ​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ការ​ប្រញាប់​។​ ក្រុម​មន្ត្រី​អង្គការ​ក្នុង​ស្រុក​ចង់​ឲ្យ​រដ្ឋាភិបាល​បើក​ឱកាស​ពិភាក្សា​ជា​សាធារណៈ​ដើម្បី​ទាញ​ធាតុ​ចូល​ ជៀសវាង​នៅ​ពេល​អនុវត្តន៍​ទៅ​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ពលរដ្ឋ​ដូច​ច្បាប់​ចរាចរណ៍។ តែ​បើ​តាម​ក្រសួង​យុត្តិធម៌​កម្ពុជា​ សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ ត្រូវ​រៀបចំ​ធ្វើ​ឡើង​ជា​បន្ទាន់​ ដើម្បី​ឱ្យ​ការ​អនុវត្ត​ចំណាត់ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​រឹតរឹង​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ប្រជាពលរដ្ឋកម្ពុជានាំគ្នាពាក់ម៉ាស ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩
ប្រជាពលរដ្ឋកម្ពុជានាំគ្នាពាក់ម៉ាស ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ AP - Heng Sinith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ