អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការបណ្តុះបណ្តាលអ្នកកាសែត ដោយមានការចូលរួមសហការពីក្រសួងព័ត៌មានជាការរិតត្បិតឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​ព័ត៌មាន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ ​បាន​តម្រូវ​ឲ្យ​អង្គការ​ សមាគម​សារព័ត៌មាន​ទាំង​អស់​ជូន​ដំណឹង​ជា​មុន​ដល់​ក្រសួង​ មុន​នឹង​ចាប់​ផ្តើម​បើក​វគ្គ​បណ្តុះ​បណ្តាល​លើ​វិស័យ​សារព័ត៌មាន ​ឬ​សិក្ខាសាលា​ណា​មួយ​ ដើម្បី​ជា​កិច្ច​សហការ​​គ្នា ក្នុង​ការ​បណ្តុះបណ្តាល​នេះ​។ ការ​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​ដូច្នេះ​ ក៏​ដោយសារ​តែ​កន្លង​មក​មាន​អង្គការ​ សមាគម​សារព័ត៌មាន​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ផ្នែក​សារព័ត៌មាន​ ដោយ​មិន​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ដើម្បី​ធ្វើ​ការ​អប់រំ​ បណ្តុះ​បណ្តាល​ឲ្យ​បាន​ត្រឹមត្រូវ​ តាម​ក្រឹត្យ​ក្រម​ ក្បួន​ខ្នាត​ ក្រម​សីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​ឡើយ​។

ក្រុម​អ្នកកាសែត​យកព័ត៌​មាន (រូបភាពឯកសារ)
ក្រុម​អ្នកកាសែត​យកព័ត៌​មាន (រូបភាពឯកសារ) © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ