អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គមស៊ីវិលនិងអ្នកសេដ្ឋកិច្ច៖ពលរដ្ឋនឹងរងបន្ទុកចំណាយទ្វេដងពីការឡើងថ្លៃប្រេងនៅកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​ទី​១៦​កុម្ភៈ​ទៅ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ មាន​តម្លៃ​៣​ពាន់​៥០០​រៀល​ ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងសាំង​ធម្មតា​ ខណៈ​ប្រេង​ម៉ាស៊ូត​មាន​តម្លៃ​៣២០០​រៀល​ក្នុង​មួយ​លីត្រ​។ ​តម្លៃ​ប្រេងសាំង​ធម្មតា​បាន​កើន​ឡើង​១០០​រៀល​ បើ​ធៀប​នឹង​ពីរ​សប្ដាហ៍​មុន​ដែល​មាន​តម្លៃ​៣​ពាន់​៤០០​រៀល​ក្នុង​មួយ​លីត្រ​ ខណៈ​ប្រេងម៉ាស៊ូត​មាន​តម្លៃ​៣​ពាន់​៥០​រៀល​ក្នុង​មួយ​លីត្រ​។ ​ ស្រប​ពេល​ដែល​តម្លៃ​ប្រេង​នៅ​កម្ពុជា​ ហក់​ឡើង​ថ្លៃ​នៅ​ក្នុង​ស្ថានភាព​កូវីដ១៩​ សង្គម​ស៊ីវិល​ និង​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​បង្ហាញ​ក្ដី​កង្វល់​ដូចគ្នា​ថា ​ពលរដ្ឋ​នឹង​រង​បន្ទុក​ចំណាយ​ទ្វេដង​ពី​ការ​ឡើង​ថ្លៃ​ប្រេង​នៅ​ពេល​នេះ​។​ បើ​តាម​អង្គកា​រសង្គមស៊ីវិល​និង​អ្នក​សេដ្ឋកិច្ច​ដដែល​ ទោះ​ជា​ប្រមុខ​រដ្ឋាភិបាល​បាន​អន្តរាគម​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ​ក៏​ដោយ​ នៅ​តែ​មិន​អាច​ជួយ​សំរាល​បន្ទុក​ចំណាយ​របស់​ពលរដ្ឋ​បាន​ច្រើន​ដែរ​។ ​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​គូស​បញ្ជាក់​ថា ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ ក្នុង​ពេល​កូវីដ១៩​មិន​ទាន់​ឡើង​ថ្លៃ​ខ្លាំង​ ដូច​មុន​ពេល​ដែល​កម្ពុជា​ជួប​ប្រទះ​កូវីដ១៩​នោះ​ទេ​។

តម្លៃប្រេងសាំងនៅកម្ពុជាបច្ចុប្បន្ន
តម្លៃប្រេងសាំងនៅកម្ពុជាបច្ចុប្បន្ន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ