អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើរដ្ឋបាលថ្មីអាមេរិកនឹងលូកដៃជួយក្រុមអតីតបក្សប្រឆាំង ដើម្បីបានចូលស្រុក និងចូលរួមការបោះឆ្នោតដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​លោក​សម​ ​រ​ង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​ស​ង្រ្គោះ​ជាតិ​កាលពី​ស​ប្តាហ៍​មុន​បាន​សរសេរ​អប​អរសាទរ​មួយ​ច្បាប់​ផ្ញើ​ទៅកាន់​រដ្ឋ​ម​ន្រ្តី​ការបរទេស​ថ្មី​របស់​អាមេរិក​។​ ​ក្នុង​លិខិត​ជា​ភាសា​អង់គ្លេស​នោះ​ ​លោក​សម​ ​រ​ង្ស៊ី ​បាន​ស្នើសុំ​ឱ្យ​អាមេរិក​ធ្វើ​យ៉ាងណា​ជួយ​ដល់​ក្រុម​ម​ន្រ្តី​អតីត​គណបក្ស​ស​ង្រ្គោះ​ជាតិ​អាច​ចូល​មក​ប្រទេស​កម្ពុជា​បាន​ឡើងវិញ​ ​ដើម្បី​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ក្នុង​ឆ្នាំ​២​០​២​២​ ​និង​ ​ការបោះឆ្នោត​ជាតិ​នៅ​ក្នុង​ឆ្នាំ​២​០​២​៣​។​ ​ជា​ការ​កត់​សម្គាល់​ ​ការ​ស្នើសុំ​របស់​លោក​សម​ ​រ​ង្ស៊ី​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​លោក​ចូ ​បាយ​ដិ​ន​ ​ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នក​ប្រជាធិបតេយ្យ​និយម​ឡើង​ធ្វើជា​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​។​ ​ដូច្នេះ​ ​តើ​អាច​ទេ​ ​អាមេរិក​នឹង​លូកដៃ​ជួយ​ដល់​ក្រុម​អតីត​បក្ស​ប្រឆាំង​នោះ​?

លោក សម រង្ស៊ី អតីតប្រធានស្តីទីអតីតបក្សសង្រ្គោះជាតិ រួមនឹងមន្រ្តីបក្ស
លោក សម រង្ស៊ី អតីតប្រធានស្តីទីអតីតបក្សសង្រ្គោះជាតិ រួមនឹងមន្រ្តីបក្ស © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ