អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគ៖ការត្រៀមបំរុងថវិការដ្ឋ គឺរឹងម៉ាំជាងការចូលរួមដោយស្ម័គ្រចិត្តក្នុងការប្រឆាំងនឹងកូវីដ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​សម្រេច​កាត់​ប្រាក់​បៀវត្សរ៍​របស់​លោក​ទាំងអស់​ រយៈពេល​៧​ខែ​លើក​ទី​២​ ទៅ​ឲ្យ​ក្រសួង​សុខាភិបាល​ ដើម្បី​ចូលរួម​ជួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩​ ដោយ​គិត​ចាប់​តាំង​ពី​ខែ​កុម្ភៈ​ទៅ​។ ភា្លមៗ​ គេ​ឃើញ​មាន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ និង​មន្ត្រី​ថ្នាក់​មធ្យម​ រហូត​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ បាន​ប្រកាស​ជា​បន្ត​បន្ទាប់​កាត់​ប្រាក់​បៀវត្សរ៍​របស់​ពួកគេ​ផងដែរ​ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​នេះ​។ ការ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ប្រាក់​ខែ​ចាប់​ពី​ថ្នាក់​ដឹកនាំ​កំពូល​រហូត​ដល់​មន្ត្រី​ ឬ​ក៏​ការ​បរិច្ចាគ​ថវិកា​សប្បរស​នានា​ត្រូវ​ទទួល​បាន​ការ​សាទរ​ ខណៈ​ដែល​មាន​ការ​លើកឡើង​ទន្ទឹម​គ្នា​ដែរ​ថា​ ដំណោះស្រាយ​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩​នៅ​ប្រទេស​ខ្លះ​ គឺ​រដ្ឋ​គេ​ជា​អ្នក​រ៉ាប់រ៉ង​ថវិកា​ទាំងស្រុង​។

រូបភាពតំណាង
រូបភាពតំណាង © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ