អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សហជីព៖ ប្រាក់អតីតភាពការងារអាចជាវិវាទរវាងថៅកែនិងកម្មករនៅឆ្នាំនេះ បើគ្មានយន្តការអធិការកិច្ចប្រកបដោយតម្លាភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​រយៈពេល​២​សប្តាហ៍​នៃ​ដើម​ឆ្នាំ​២០២១​នេះ​ ការ​ធ្វើ​បាតុកម្ម​ទាមទារ​អត្ថប្រយោជន៍​របស់​ក្រុម​កម្មករ​រោងចក្រ​មាន​ការ​កើត​ឡើង​ជា​បន្ត​បន្ទាប់​គ្នា​។ ភាគី​សហជីព​បាន​មើល​ឃើញ​ថា​ បញ្ហា​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ ​ជា​បញ្ហា​បន្ទាន់​ដែល​ត្រូវ​ដោះស្រាយ​ ខណៈ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​លិខិត​កាល​ពី​ថ្ងៃ​ទី​ ២១​ មករា ​ដោយ​បង្គាប់​អោយ​ភាគី​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ដល់​កម្មករ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​។ ប៉ុន្តែ​ភាគី​សហជីព​យល់ថា​ ក្រៅ​ពី​លិខិត​នេះ ​ក្រសួង​គួរ​មាន​យន្តការ​ចុះ​ធ្វើ​អធិការកិច្ច​ជុំវិញ​ករណី​នេះ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​និង​តម្លាភាព​។

ការបាតុកម្មតវ៉ាបិទផ្លូវវេងស្រេង ពីខាងកម្មកររោងចក្រឃេនធើរេន ដើម្បីឲ្យថៅកែទូទាត់ប្រាក់រំលឹកអតីតភាពការងារពួកគេ កាលពីថ្ងៃទី២២មករា
ការបាតុកម្មតវ៉ាបិទផ្លូវវេងស្រេង ពីខាងកម្មកររោងចក្រឃេនធើរេន ដើម្បីឲ្យថៅកែទូទាត់ប្រាក់រំលឹកអតីតភាពការងារពួកគេ កាលពីថ្ងៃទី២២មករា © Central
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ