អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការដំឡើងតំណែងបន្ថែមដល់លោកហ៊ុន ម៉ាណែត អាចជាស្ពានឈានទៅរកតំណែងជានាយករដ្ឋមន្ត្រីឬយ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់​កណ្តាល​ប្រមាណ​ជា​ជិត​កន្លះ​ឆ្នាំ​មក​ នៅ​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ លោក​ហ៊ុន ម៉ាណែត ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​សម្រេច​តែងតាំង​ជា​អនុប្រធាន​គណៈ​ចលនា​មហាជននៃ​គណៈកម្មាធិការ​កណ្តាល​បន្ថែម​ទៀត​។ ការ​ដំឡើង​តំណែង​ដល់​លោក​ហ៊ុន ម៉ាណែត​នេះ​ ធ្វើឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ដែល​ជា​ឳពុក​បាន​បង្ហើប​ពី​បេក្ខភាព​នាយករដ្ឋមន្រ្តី​នៅ​ថ្ងៃ​អនាគត​ដែល​មិនមែន​ជា​រូបលោក​។ ប៉ុន្តែ​ មជ្ឈដ្ឋាន​ និង​អ្នកវិភាគ​ខ្លះ​នៅ​តែ​មើល​ឃើញ​ថា​ លោក​ហ៊ុន ម៉ាណែត ​នៅ​តែ​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​ដ៏​មាន​សក្កានុពល​របស់​កម្ពុជា​។ ដូច្នេះ​តើ​អាច​ទេ​ដែល​ថា​ ការ​ដំឡើង​តំណែង​បន្ថែម​ដល់​លោក​ហ៊ុន ម៉ាណែត​នេះ​ ដើម្បី​ឱ្យ​រូប​លោក​កាន់​តែ​មាន​អំណាច​ និង​ឈាន​ទៅ​រក​តំណែង​នាយករដ្ឋមន្រ្តី​ស្នង​ពី​ឳពុក​របស់​លោក​?

លោកហ៊ុន ម៉ាណែត
លោកហ៊ុន ម៉ាណែត AP - Heng Sinith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ