អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការបង្ហាញរូបភាពអ្នកជំងឺកូវីដ១៩៖អ្នកជំនាញសិទ្ធិមនុស្សថាជាការបំពានសិទ្ធិធ្ងន់ធ្ងរតែរដ្ឋាភិបាលកម្ពុជាថាជារឿងចាំបាច់

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកា​បាន​ធូរ​ស្បើយ​ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​សម្រេច​មិន​ដាក់​រូបភាព​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ទៀត​នោះ​ទេ​។ ប៉ុន្តែ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ចង់​ឱ្យ​ក្រសួង​សុខាភិបាល​បញ្ឈប់​បង្ហាញ​រូបភាព​អ្នក​ជំងឺ​តទៅ​ទៀត​ បើ​ទោះ​ស្ថានភាព​ធូរស្បើយ​ ឬ​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏​ដោយ​។ ដូចគ្នា​នឹង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែរ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក៏​បារម្ភ​ពី​បញ្ហា​នេះ​ដែរ​ ហើយ​ថា​ ការ​បង្ហាញ​រូបភាព​អ្នក​ជំងឺ​ គឺ​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជន​។ ប៉ុន្តែ​មន្រ្តី​ជំនាញ​ច្បាប់​ និង​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​បាន​អះអាង​ថា​ ការ​បង្ហាញ​រូបភាព​នេះ​ គឺ​ជា​ការ​ចាំបាច់​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ថា​ វា​មិនមែន​ជា​ការ​រំលោភ​សិទ្ធិ​ឯកជន​នោះ​ទេ​។

ស្ថានភាពអាកាសយានដ្ឋានរាជធានីភ្នំពេញ កាលពីការផ្ទុះរាតត្បាតនៃកូវីដ១៩ កាលពីខែមីនា
ស្ថានភាពអាកាសយានដ្ឋានរាជធានីភ្នំពេញ កាលពីការផ្ទុះរាតត្បាតនៃកូវីដ១៩ កាលពីខែមីនា AP - Heng Sinith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ