អានតួអត្ថបទ
បទសម្ភាស

ឧកញ៉ា​សុង សារ៉ន​៖ ​កម្មវិធី​ទិញ​លក់​ស្រូវ​តាម​ទូរស័ព្ទ​នឹងជួយ​កសិករ​រក​ទីផ្សារ​ស្រូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ​សហព័ន្ធស្រូវ​អង្ករ​កម្ពុជា បាន​ប្រកាសដាក់​ឲ្យដំណើរការ​ជាផ្លូវការ​នូវកម្មវិធី​ទិញ​លក់​ស្រូវ​តាម​ទូរស័ព្ទ​ដៃ​(Paddy App) ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​កសិករ​ក្នុងការ​ដាក់លក់ស្រូវ​តាម​ប្រព័ន្ធ​ឌីជីថល​។ កម្មវិធី​ដែលគាំទ្រ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ​AFD ​មួយនេះ ​បាន​ដាក់​ឲ្យ​សហគមន៍​កសិករជាង​៣០ ​ដែល​តំណាងឲ្យ​ជាង​១ម៉ឺន​គ្រួសារ​ ធ្វើការ​សាកល្បង​ដាក់លក់​ផលិតផល​របស់គាត់​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុ​បារាំង​នៅថ្ងៃ​ពុធ ទី​២៨ ខែ​កុម្ភៈនេះ ​លោក​ឧកញ៉ា ​សុង សារ៉ន ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​បានគូស​បញ្ជាក់ថា​កម្មវិធី​ទិញលក់​ស្រូវតាម​ទូរស័ព្ទ​ដៃនេះ ​ពិតជា​មានសារៈសំខាន់​ដល់​កសិករ​ក្នុងការ​ស្វែងរក​ទីផ្សារលក់​ស្រូវរបស់​ពួកគាត់​តាម​ប្រព័ន្ធ​ឌីជីថល​។

លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា
លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ