អានតួអត្ថបទ
បទសម្ភាស

លោក​សុះ ម៉ាច​៖​ប្រធាន​សមាគម​សិល្បករ​ត្រូវតែ​ជា​បុគ្គល​ដែល​មាន​កិត្តិយស ​និង​គ្មាន​រឿង​អាស្រូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមាណជា​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ​ភាពចម្រូងចម្រាស​មតិ​នៅក្នុង​ចំណោម​មហាជន ​និង​អ្នក​សិល្បៈ​បាន​កើតឡើង​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញសង្គម​ជុំវិញ​ការ​ជ្រើសរើស​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី​។ ​ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅ​ថ្ងៃ​ពុធ ​ទី​២១ ​ខែ​កុម្ភៈ​នេះ ​លោក ​សុះ ម៉ាច ​ដែលជា​អតីត​ប្រធាន​សមាគម​សិល្បករខ្មែរ​ ២​អាណត្តិ​ បាន​ចូលរួម​ជា​ទស្សនៈ​ថា ​ប្រធាន​សមាគម​ត្រូវតែ​ជា​បុគ្គល​ ដែលមាន​លក្ខណៈសម្បត្តិ​ល្អ ​មាន​ចំណេះដឹង ​មាន​សីលធម៌ ​គុណធម៌ ​មាន​បេះដូងស្រលាញ់ ​និង​ជួយ​ដល់​សិល្បៈ​។ ​បន្ថែមពីនេះ ​តារា​ចម្រៀង​ជើងចាស់​កូនកាត់​ខ្មែរ​ឥស្លាម​រូបនេះ​បញ្ជាក់​ថា​ប្រធាន​សមាគម​សិល្បៈ​ក៏ត្រូវតែ​ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យូរអង្វែង ​ជា​បុគ្គល​ប្រកបដោយ​កិត្តិយស ​សេចក្តី​ថ្លៃថ្នូរ ​និង​គ្មាន​រឿង​អាស្រូវ​ពីក្រោយ​ខ្នង​។

លោក សុះ ម៉ាច អតីតប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ
លោក សុះ ម៉ាច អតីតប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ