អានតួអត្ថបទ
បទសម្ភាស

វេជ្ជបណ្ឌិត ឡោ គឹមសុង៖បេសកម្មព្យាបាលជំងឺពលរដ្ឋកម្ពុជាគ្មានដែនកំណត់ដរាបណាខ្ញុំនៅមានកម្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​មក​ដល់​ឆ្នាំ​២០២៣​នេះ លោកវេជ្ជបណ្ឌិត ឡោ គឹមសុង ដែល​ជា​ពេទ្យ​ខ្មែរ​ធ្វើ​ការ​នៅ​បារាំង​បាន​ដឹក​នាំគ្រូពេទ្យ​បារាំង​មក​ព្យាបាល​ជំងឺ​ពលរដ្ឋខ្មែរ​រយៈ​ពេល​១៥​ឆ្នាំ ក្នុង​ខេត្ត​គោលដៅ​ចំនួន​បី​ តាកែវ ព្រៃវែង ស្វាយរៀង។ បើ​តាម​លោកវេជ្ជ​បណ្ឌិត​ ក្នុង​មួយ​ឆ្នាំ​មាន​ពលរដ្ឋ​ជាង​១៥០០​នាក់ ស្ថិត​ក្នុង​ខេត្ត​គោលដៅចំនួន​មក​ទទួល​បាន​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​បារាំង។ ១៥​ឆ្នាំ​មក​នេះ លោកវេជ្ជបណ្ឌិត ឡោ គឹមសុង កត់​សម្គាល់​ថា ពលរដ្ឋ​ខ្មែរ​បាន​ប្ដូរ​ទម្លាប់​ស្ទើរ​ទាំង​ស្រុក​ងាក​ពី​ការ​ព្យាបាល​បែប​បុរាណ​មក​រក​វេជ្ជសាស្ត្រ។​ សូម​ជម្រាជូន​ថា បេសកម្មចុះ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ធ្វើ​ឡើង​ក្នុង​មួយ​ឆ្នាំ​ម្ដង ហើយ​ជាបេសកកម្ម​គ្មាន​ដែន​កំណត់ទេ សម្រាប់​វេជ្ជបណ្ឌិត ឡោ គឹមសុង ដរាបណា លោក​នៅ​មាន​កម្លាំង។ លោកបាន​អះអាង​ទៀត​ថា បេសកម្មនេះ ធ្វើ​ឡើង​ដោយ​ការ​គ្រោង​ទុក គោរព​តាម​បណ្ដាំ​ម្ដាយ ដែល​ផ្ដាំ​ឲ្យ​លោកចុះ​ទៅ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ខ្មែរ នៅ​ពេល​ដែល​លោក​ក្លាយ​ជា​គ្រូពេទ្យ។

វេជ្ជបណ្ឌិត ឡោ គឹមសុង អញ្ជើញមកដល់បន្ទប់ផ្សាយវិទ្យុបារាំងអន្តរជាតិ
វេជ្ជបណ្ឌិត ឡោ គឹមសុង អញ្ជើញមកដល់បន្ទប់ផ្សាយវិទ្យុបារាំងអន្តរជាតិ © rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ