បទយកការណ៍
ស្រីយេនមិនលក់ភាពក្រីក្ររបស់ក្មេងកម្ពុជា ប៉ុន្តែចង់ប្រើវាលើកទឹកចិត្តសិស្សបារាំងឲ្យប្រឹងរៀនសូត្រ
ចុះផ្សាយនៅថ្ងៃ៖
ជាង៦ខែមកនេះ ហួត ស្រីយេនធ្វើដំណើរចុះសឹងគ្រប់ខេត្តក្រុងក្នុងប្រទេសបារាំង នៅក្នុងក្របខណ្ឌការងារស្ម័គ្រចិត្តរបស់នាងនៅអង្គការកុមារមេគង្គ។ នៅក្នុងបេសកកម្ម៩ខែនៅប្រទេសបារាំង ដែលត្រូវបញ្ចប់នៅចុងខែមិថុនាខាងមុខ ការងាររបស់ហួតស្រីយេនគឺចុះតាមសាលារៀន ដើម្បីពន្យល់ក្មេងសិស្សសាលាបារាំងឲ្យយល់ដឹងពីទុក្ខលំបាករបស់ក្មេងៗនៅអាស៊ី ដែលមិនអាចទៅសាលារៀនដោយសារគ្រួសារក្រីក្រ។ កម្មវិធីរបស់អង្គការកុមារមេគង្គ ដែលមានឈ្មោះថា “ខ្ញុំមានក្តីស្រមៃមួយ” មានគោលបំណងតែមួយគត់គឺបញ្ជ្រាបចំណេះដឹង ឲ្យសិស្សសាលាបារាំងឃើញថា មានក្មេងច្រើននៅក្នុងប្រទេសដទៃដែលគ្មានសំណាងបានទៅសាលារៀនដោយសារជីវភាពខ្វះខាត គ្រួសារក្រីក្រ។