ស្របពេលនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា និងដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន ក្រុមហេសបូឡា-លីបង់បាញ់ប្លោងគ្រាប់រ៉ូក្កែតរៀងរាល់ថ្ងៃលើភាគខាងជើងប្រទេសអ៊ីស្រាអែល។ ដូចទីនេះនៅភូមិ Sasa។ ភូមិនេះធ្លាប់រងការវាយប្រហារដោយគ្រាប់មីស៊ីលប្រឆាំងរថក្រោះឈ្មោះ Kornet ។ តែទោះបីបានរងការវាយប្រហារទាំងនេះក្តី ក៏អ៊ីស្រាអែលហាក់មិនបានបង្ហាញជំហរចង់ធ្វើសង្រ្គាមតទល់នឹងពួកហេសបូឡា ឡើយ។ មានប្រជាជនអ៊ីស្រាអែលប្រមាណ ៨០ ០០០ នាក់ដែលរស់នៅក្បែព្រំដែនលីបង់ និងអ៊ីស្រាអែលត្រូវបាន ជម្លៀសចេញ។ លោក Shmuel និងភរិយារបស់គាត់អ្នកស្រី Yaëlle ឧស្សាហ៍ត្រឡប់ទៅផ្ទះរបស់ពួកគាត់ក្នុងភូមិ Sasa ដែលមានចម្ងាយ ២,៤ គីឡូម៉ែត្រពីព្រំប្រទល់លីបង់។
មើលវគ្គផ្សេងទៀត
-
លោក អ៊ុយ ភារី៖ មុខរបរឡើងត្នោតជួយឲ្យកូនៗបានរៀនដល់មហាវិទ្យាល័យ
កំពង់ឆ្នាំងជាខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀតរបស់កម្ពុជាដែលផលិតស្ករត្នោតច្រើនជាងគេ។ តែកសិករមួយចំនួននៅក្បែរៗជើងភ្នំក្រាំងដីមាសបានបោះបង់មុខរបរមួយនេះចោលដោយសារការងារនេះមានការនឿយហត់ខ្លាំង និងស្ករត្នោតលក់មិនសូវបានថ្លៃ។ ទោះជាយ៉ាងណា លោក អ៊ុយ ភារី អ្នកប្រកបរបរឡើងត្នោតម្នាក់មានវ័យ ៥២ឆ្នាំបានទទួលស្គាល់ថា របរមួយនេះបានជួយឲ្យកូនៗរបស់គាត់អាចបន្តការសិក្សារហូតដល់មហាវិទ្យាល័យ៕14/05/202406:10 -
កំពង់ឆ្នាំង៖ម៉ាស៊ីនកិនដីជួយសម្រួលកម្លាំងដល់សិប្បករឆ្នាំងដី
ពលរដ្ឋរស់នៅក្បែរៗជើងភ្នំក្រាំងដីមាស ក្នុងខេត្តកំពង់ឆ្នាំង នៅតែរក្សាមុខរបបដូនតារបស់ខ្លួន គឺសិប្បកម្ម«កុលាភាជន៍» ដែលមានដូចជា ឆ្នាំងដី ក្អម និងរូបសត្វជាច្រើន ដែលធ្វើពីដីឥដ្ឋ។ មុខរបរនេះពីដើមឡើយគឺត្រូវប្រើកម្លាំងពលកម្មធ្ងន់ធ្ងរ ដោយសារតែត្រូវវាយដីបំបែកឲ្យហ្មត់ល្អ មុននឹងយកទៅលាយទឹកឲ្យស្អិតរមួត។ តែបច្ចុប្បន្ន ពលរដ្ឋចេះច្នៃម៉ាស៊ីនម្យ៉ាងដូចម៉ាស៊ីនកិនស្រូវដែរ ដើម្បីកិនដីឲ្យហ្មត់ដូចកន្ទក់ លក់ឲ្យសិប្បករ ដើម្បីផលិតផ្ទាល់ដៃ ទៅជារបស់ប្រើប្រាស់។13/05/202408:10 -
ស្រុកកោះធំ៖អ្នកផលិតម្សៅជ្រែស្នើរដ្ឋាភិបាលជួយអភិរក្ស និងរកទីផ្សារ
អ្នកភូមិពោធិ៍មិត្តក្នុងស្រុកកោះធំប្រមាណ៨គ្រួសារកំពុងបន្តអាជីពជាអ្នកផលិតម្សៅជ្រែដែលបន្សល់ទុកពីដូនតា។ ក្នុងចំណោមអ្នកផលិតទាំង៨គ្រួសារ មាន ២គ្រួសារព្រួយបារម្ភពីការអាចបាត់បង់របរមួយនេះបន្តិចម្តងៗនៅថ្ងៃខាងមុខ។ ព្រួយបារម្ភដោយសារតែពួកគេពុំសូវទទួលបានកម្រៃខ្ពស់ពីការផលិតរបស់ខ្លួន ត្បិតឈ្មួញកណ្តាលផ្តល់តម្លៃថោកពេក។ នៅក្នុងន័យនេះ អ្នកផលិតម្សៅជ្រែបានស្នើឪ្យក្រសួងពាក់ព័ន្ធជួយរកទីផ្សារដែលឪ្យតម្លៃខ្ពស់ និងចូលរួមអភិរក្សរបរមួយនេះកុំឪ្យបាត់បង់៕04/04/202410:49 -
២៧ឆ្នាំខួបគប់គ្រាប់បែក៖ ពលរដ្ឋចង់ឃើញរដ្ឋាភិបាលវែកមុខឃាតករមកកាត់ទោស
៣០មីនា១៩៩៧-៣០មីនា២០២៤ ជាខួប២៧ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤គ្រាប់ នៅខាងមុខវិមានរដ្ឋសភាចាស់ ដែលបណ្តាលឲ្យមនុស្ស១៦រូបបាត់បង់ជីវិត និងរងរបួសជាង១០០នាក់។ នៅថ្ងៃទី៣០មីនាឆ្នាំនេះ មានការជួបជុំគ្នាបែបសាសនា ដូចរាល់ឆ្នាំដែរ នៅមុខចេតិយ៏មួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ។ សម្រាប់សាក្សីដែលនៅរស់រានជីវិតពីព្រឹត្តិការណ៍៣០មីនា១៩៩៧ នៅតែបន្តទាមទារឲ្យរដ្ឋាភិបាលវែកមុខឃាតករយកមកកាត់ទោស។30/03/202406:32 -
លោកងួន សុខខឿន៖ជនមានពិការភាពមិនគួរផ្តេកផ្តួលទៅតាមព្រេងវាសនា
ប្រមាណ៣០ឆ្នាំមកហើយ ដែលលោក ងួន សុខខឿន បានចាកចេញពីស្រុកកំណើត ដើម្បីប្រកបរបររកស៊ីចិញ្ចឹមជីវិតនៅរាជធានីភ្នំពេញ។ ធ្លាប់ជាអ្នកខាត់ស្បែកជើង និងជាជាងជួសជុលវិទ្យុទូរទស្សន៍ ជនមានពិការភាពម្នាក់នេះ កំពុងប្រកបរបរជាអ្នកធ្វើសាប៊ូលាងចាន និងឆ្លៀតលក់កាសែត។ ចំពោះលោក ងួន សុខខឿន, ពិការភាពមិនមែនជាឧបសគ្គរារាំងជីវិតរស់នៅប្រចាំថ្ងៃទេ។ លោកថា ជនពិការគ្រប់រូបមិនគួរផ្តេកផ្តួលទៅតាមព្រេងវាសនាឡើយ៕22/03/202406:37