អានតួអត្ថបទ
បទយកការណ៍

ជិះកង់នៅអឺរ៉ុបដើម្បីកុមារអង្គរ៖ ផូផល្លាជួបជនបរទេសដែលស្រឡាញ់ប្រទេស​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ផូ ផល្លា​ចំណាយពេល​ ៤១ថ្ងៃ​ (ពី​ថ្ងៃទី​២៥​កក្កដា ដល់ថ្ងៃទី​៩​កញ្ញា) ដើម្បី ជិះកង់​៣ពាន់គីឡូម៉ែត្រ នៅក្នុង​ប្រទេស​នៅអឺរ៉ុបចំនួន​៨ ដូចជា​បារាំង ប៊ែលហ្សិក ស៊្វីស អ៊ីតាលី ហូឡង់ អាល្លឺម៉ង់ និង​អង់គ្លេស។ នៅក្នុង​ដំណើរជិះកង់​ឆ្លងកាត់ពីប្រទេស​មួយ ទៅ​ប្រទេស​មួយ​នៅក្នុង​ទឹកដីអឺរ៉ុប ផូ ផល្លាចំណាយថវិកាផ្ទាល់ខ្លួនជាង​១ពាន់ដុល្លារ នៅក្នុង​គោលដៅ​ស្វែងរកការរៃអង្គាសថវិកា​សម្រាប់​មន្ទីរពេទ្យ​កុមារអង្គរ។ គិតត្រឹម​ចុងខែកញ្ញា​ដែលជា​ការបិទបញ្ចប់​សកម្មភាពជិះកង់ លោក​ ផូ ផល្លា​ស្វែងរកបានថវិកា ចំនួន ១០៥០០ដុល្លារសម្រាប់មន្ទីរពេទ្យកុមារអង្គរ។ ក្រៅពីជិះកង់ដើម្បី​កម្មវិធីមនុស្សធម៌ ផូ ផល្លារៀនសូត្រ​បានច្រើន​ពីការរៀបចំក្រុងនៅអឺរ៉ុបដែលផ្តោតអាទិភាពលើ​ការជិះកង់​ដើម្បីសុខភាព និង​បរិស្ថាន។

ជិះកង់នៅអឺរ៉ុបដើម្បីកុមារអង្គរ៖ ផូផល្លាជួបជនបរទេសដែលស្រឡាញ់ប្រទេស​កម្ពុជា
ជិះកង់នៅអឺរ៉ុបដើម្បីកុមារអង្គរ៖ ផូផល្លាជួបជនបរទេសដែលស្រឡាញ់ប្រទេស​កម្ពុជា © AP - ផូ ផល្លា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ