អានតួអត្ថបទ
បទយកការណ៍

កសិករតវ៉ា៖ ក្រុមលោក ថេង សាវឿន ចេះតែបង្រៀនឲ្យកសិករចេះធ្វើកសិកម្មមិនប្រើថ្នាំគីមី មិនដែលញុះញង់ឲ្យធ្វើបដិវត្តទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កសិករ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា ​ពួក​គេ​បាន​មក​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី​ រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក​ ថេង សាវឿន​ ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ​(CCFC)​ និង​សហការី​ចំនួន​២​រូប​ទៀត​ គឺ​លោក​ ញ៉ិល ភាព​ និង​លោក ​ថាច់ ហាច​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន ​និង​តុលាការ​ចោទ​ប្រកាន់​ថា ​រួម​គំនិត​ក្បត់​ និង​បទ​ចោទ​ញុះញង់។​ កសិករ​ទាំង​នេះ ​បាន​ធ្វើ​ការ​ប្រមូលផ្ដុំ​​តវ៉ា​នៅ​ក្បែរ​ក្រសួង​មហាផ្ទៃ ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ​ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ​ស្នើឲ្យ​មាន​ការ​ដោះលែង​ ដោយ​កសិករ​ទាំង​នេះ ​អះអាង​ថា​ លោក​ ថេង សាវឿន ​និង​សហការី​ មិន​ដែល​ញុះញង់​ឲ្យ​កសិករ​ធ្វើ​បដិវត្ត​ទេ ​មាន​តែ​បង្រៀន​ឲ្យ​កសិករ​ចេះ​ធ្វើ​កសិកម្ម​មិន​ប្រើប្រាស់​ថ្នាំ​គីមី​តែ​ប៉ុណ្ណោះ។ ​

កសិករមកពីបណ្ដាខេត្តផ្សេងៗការតវ៉ាទាមទារឲ្យដោះលែងលោក ថេង សាវឿន
កសិករមកពីបណ្ដាខេត្តផ្សេងៗការតវ៉ាទាមទារឲ្យដោះលែងលោក ថេង សាវឿន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ