អានតួអត្ថបទ
បទយកការណ៍

លោក លាវ គឹមឈត៖ «ខ្ញុំមិនសប្បាយចិត្តទេ បើគេទិញគំនូរដោយភាពអាណិត តែខ្ញុំនឹងសប្បាយចិត្តបើគេទិញដោយឃើញពីតម្លៃ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​បទ​ពិសោធន៍​លើ​អាជីព​ជា​អ្នក​គូរ​គំនូរ​ជាង​៣០ឆ្នាំ​ លោក​ លាវ គឹមឈត ​បាន​សម្រេច​ប្រើប្រាស់​ពេល​វេលា​នៃ​ជីវិត​របស់​លោក​ ដោយ​ជិះ​គង់​មក​តាម​បណ្តោយ​មាត់​ទន្លេ​ដើម្បី​គូរ​គំនូរ​លក់​ជូន​ភ្ញៀវ​ទេសចរ​ និង​ក៏​ដើម្បី​តាំង​បង្ហាញ​អំពី​សិល្បៈ​គំនូរ​ដល់​មនុស្ស​ភាគ​ច្រើន​បាន​មើល​រំលង។​ មាន​វ័យ​ប្រមាណ​៥០ឆ្នាំ​ លោក​ លាវ គឹមឈត ​បាន​រៀបរាប់​ថា​ គំនូរ​ដែល​លោក​ភាគ​ច្រើន​គឺ​មាន​លក្ខណៈ​តូច​ល្មម​ ដែល​ងាយ​ស្រួល​សម្រាប់​ទុក​ដាក់។​ ប៉ុន្តែ​យ៉ាង​ណា ​វិចិត្រករ​រូប​នេះ​បញ្ជាក់​ថា ​លោក​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ នៅ​ពេល​ណា​ដែល​ ភ្ញៀវ​ទេសចរ​ទិញ​ស្នា​ដៃ​របស់​លោក​ ជា​ថ្នូរ​នឹង​ការ​អាណិត​ ប៉ុន្តែ​លោក​នឹង​សប្បាយ​ចិត្ត​ទៅ​វិញ​ បើ​អ្នក​ទិញ​បាន​ឃើញ​ពី​គុណ​តម្លៃ​នៃ​គំនូរ​របស់​លោក​ដែល​ខំប្រឹង​បែប​នេះ។​

លោក លាវ គឹមឈត ជាអ្នកគូរគំនូរមានបទពិសោធន៍ជាង៣០ឆ្នាំ
លោក លាវ គឹមឈត ជាអ្នកគូរគំនូរមានបទពិសោធន៍ជាង៣០ឆ្នាំ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ