អានតួអត្ថបទ
បទយកការណ៍

អ្នក​ត្បាញ​ក្រមា​លើកោះដាច់​ ប្តូរ​ពីការ​ប្រើកី​តម្បាញ​ដោយដៃ ​មក​ប្រើ​ជា​ម៉ាស៊ីន​វិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នកត្បាញ​ក្រមា​នៅលើកោះដាច់​ជាច្រើន​គ្រួសារ​ បាន​ផ្លាស់ប្តូរ​ពីការ​ត្បាញ​ដោយដៃ​ចំណាយ​ពេលយូរ​ មក​ជាការ​ប្រើប្រាស់ម៉ាស៊ីន​អគ្គិសនី​ដែល​ងាយស្រួល ​និង​ចំណេញ​ពេល​ច្រើនវិញ។ ​អ្នកស្រី ហុក សាំងនី ​អ្នកត្បាញ​ក្រមា​មួយរូប​បានលើក​ឡើងថា​ ការ​ត្បាញ​ដោយម៉ាស៊ីន​ គឺមាន​ភាព​ងាយស្រួល ​និង​ប្រើប្រាស់​កម្លាំង​កាយ​តិច​ ខណៈក្រមា​ដែល​ត្បាញ​បាន​ ក៏មាន​ចំនួន​ច្រើន​ជាង​ការ​ត្បាញ​ដោយ​ដៃផងដែរ។​ តែយ៉ាង​ណា ​ការ​ប្រើប្រាស់​តម្បាញ​ដោយ​ម៉ាស៊ីន​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​អ្នកត្បាញ ​និង​អ្នក​នៅជុំវិញ​ទីតាំង​ត្បាញ​ដូចគ្នា ​ពីព្រោះថា ​វាអាច​បង្កគ្រោះថ្នាក់​ជាយថាហេតុណាមួយ។

ម៉ាស៊ីនត្បាញក្រមា
ម៉ាស៊ីនត្បាញក្រមា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ