អានតួអត្ថបទ
បទយកការណ៍

គ្រូបង្ហាត់សៀកលោក វង្ស វណ្ណៈ ប្រាថ្នាចង់ឃើញអនាគតអ្នកបន្តវេន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​សម្ដែង​សៀក​ជាតិ​បាន​ត្រឡប់​មក​ជា​ថ្មី​ ក្រោយ​រោង​សម្ដែង​បាន​គ្រប​ទុក​ចោល​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ដោយ​សារ​វិបត្តិ​កូវីដ១៩។​ នៅ​អាទិត្យ​ទី១៨​ខែធ្នូ​នេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​សម្ដែង​បន្ទាប់​ពី​ការ​សម្ដែង​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃទី១៦​ធ្នូ​មក។​ អ្នក​រៀបចំ​កម្មវិធី​បាន​វាយ​តម្លៃ​ថា ​ពីរ​ថ្ងៃ​មក​នេះ​អ្នក​ទស្សនា​អញ្ជើញ​មក​មើល​ការ​សម្ដែង​សៀក​ប្រមាណ​៣០ភាគ​រយ​ទេ។​ ចំនួន​នេះ​គេ​គណនា​តាម​ចំនួន​កៅអី​ក្នុង​រោង​សៀក​សរុប​ប្រមាណ​ជា​១ពាន់​កន្លែង​ តែ​អ្នក​អង្គុយ​មើល​ជាក់ស្ដែង​ក្នុង​មួយ​ថ្ងៃ​ជាង១០០នាក់​ទេ។​ លោក​ វង្ស វណ្ណៈ ​គ្រូ​បង្ហាត់​សៀក​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​បាន​បង្ហាញ​វត្តមាន​មុន​ការ​សម្ដែង​មក​ដល់​ថា ​ចំនួន​អ្នក​ទស្សនា​ជា​កម្លាំង​ចិត្ត​ជំរុញ​សម្ដែង​ ហើយ​ទោះ​ជា​អ្នក​ទស្សនា​នៅ​មាន​កម្រិត​តែ​គេ​បន្ត​ឆ្ពោះ​ទៅ​មុខ។​៩ឆ្នាំ​នៅ​ក្នុង​ទម្រង់​សិល្បៈ​ជើង​មិន​ជាប់​ដី​ឬ​ហៅ​ថា(សៀក)​ លោក​ វង្ស វណ្ណៈ ​ប្រាថ្នា​ចង់​ឃើញ​អនាគត​អ្នក​បន្ត​វេន។​  

លោក វង្ស វណ្ណៈ គ្រូបង្ហាត់សៀកនៅសាលាមធ្យមវិចិត្រសិល្បៈ
លោក វង្ស វណ្ណៈ គ្រូបង្ហាត់សៀកនៅសាលាមធ្យមវិចិត្រសិល្បៈ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ