អានតួអត្ថបទ
បទយកការណ៍

អ្នកសៀមរាប៖កុមារនិងមនុស្សចាស់អាចប្រឈមបញ្ហាសុខភាពបើសិនការជួបជុំមិនរំសាយឲ្យបានរហ័ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នករស់នៅក្នុងខេត្តសៀមរាបមួយចំ​នួនបានប្រាប់វិទ្យុបារាំងតាមទូរសព្ទថា ពលរដ្ឋក្មេងចាស់ប្រុសស្រីបានធ្វើដំណើរចាកចេញពីកន្លែងជួបជុំប្រមូលផ្ដុំដឹកនាំដោយលោក ខឹម វាសនា ជាបណ្ដើរៗហើយបន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបដាក់កំហិតឲ្យរំសាយការជួបជុំនៅថ្ងៃទី៣០សីហានេះ។ ក៏ប៉ុន្តែមុនមានការរំសាយពលរដ្ឋម្នាក់ជាអ្នកខេត្តសៀមរាបស្រាប់ ដែលចុះទៅកន្លែងជួបជុំនោះនិយាយថា កុមារដែលឱពុកម្ដាយនាំមកជាមួយនិងមនុស្សចាស់អាចប្រឈមនឹងបញ្ហាសុខភាពព្រោះកង្វះការថែទាំនិងអនាម័យ​ដោយសារប្រមូលផ្ដុំគ្មានសណ្ដាប់ធ្នាប់។

ពលរដ្ឋមួយចំនួនដែលប្រមូលផ្តុំ នៅជើងភ្នំគូលែន
ពលរដ្ឋមួយចំនួនដែលប្រមូលផ្តុំ នៅជើងភ្នំគូលែន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ