អានតួអត្ថបទ
បទយកការណ៍

អ្នកស្រី សុខ ស្រីនួន៖ «អ្វីដែលគេថាខ្ញុំធ្វើមិនបាន ខ្ញុំត្រូវតែធ្វើបាន»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំង ​RFI នាពេលនេះ អោ ស្រីពេជ្រ សូមណែនាំលោកអ្នកនាងមកស្គាល់អ្នកស្រី សុខ ស្រីនួន អនាគតសមាជិក​​ក្រុមប្រឹក្សាឃុំព្រះធាតុ ស្រុករាំងឳ ខេត្តត្បូងឃ្មុំ ដែល​មកពីគណ​បក្សភ្លើងទៀន​។ បញ្ឈប់​ការសិក្សាត្រឹមថ្នាក់ទី​៩ សុខ ស្រីនួន​ ​បាន​ត្រលប់​មកធ្វើស្រែចម្ការ និងឈ្លៀ​តពេល​បម្រើវិស័យ​​​​នយោបាយ​ជាមួយបក្សប្រឆាំង​តាំងពី​​មាន​អាយុ​១៨ឆ្នាំ​។ ​ចំពោះនារីស្រុកស្រែចម្ការរូបនេះ តួនាទី​សមាជិក​ក្រុមប្រឹក្សាឃុំ​អណត្តិទី​៥​ គឺ​ជាភាពជោគជ័យធំ​មួយរបស់នាង ត្បិតថា ពុំអាច​ក្លាយជា​មេឃុំក៏ដោយចុះ​​។ 

អ្នកស្រី សុខ ស្រីនួន អនាគតសមាជិកក្រុមប្រឹក្សាឃុំព្រះធាតុ ស្រុករាំងឳ ខេត្តត្បូងឃ្មុំ ដែលមកពីគណបក្សភ្លើងទៀន
អ្នកស្រី សុខ ស្រីនួន អនាគតសមាជិកក្រុមប្រឹក្សាឃុំព្រះធាតុ ស្រុករាំងឳ ខេត្តត្បូងឃ្មុំ ដែលមកពីគណបក្សភ្លើងទៀន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ