អានតួអត្ថបទ
បទយកការណ៍

អតីតជើងឯកប្រណាំងកង់ទស្សវត្ស៦០ លោក យី យុង សោកស្ដាយដែលគ្មានឱកាសចែករំលែកបទពិសោធន៍ដល់ជនជំនាន់ក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អតីត​កីឡាករ​ជើង​ឯក​ប្រណាំង​កង់​នា​ទស្សវត្ស​ឆ្នាំ​១៩៦០ លោក យី យុង បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ដែលគ្មាន​ឱកាស​ចែករំលែក​បទ​ពិសោធន៍​បង្ហាត់​បង្រៀន​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​ស្រឡាញ់​វិស័យ​កីឡា​ផ្នែកប្រណាំង​កង់។​ នៅ​ក្នុង​វ័យ​៨១​ឆ្នាំ លោក យី យុង បានអះអាងថា  លោក​គ្មាន​ឱកាស​ព្រោះ​ឱកាស​មិន​ត្រូវ​បាន​គេផ្ដល់​ឲ្យ គួប​ផ្សំ​បញ្ហា​សុខភាព​ដែល​បន្សល់​ទុក​កាល​ពី​អតីត​កាល។​ អាជីព​របស់​លោក​ត្រូវ​បាន​កប់​ទុក​ចោល​តាំង​ពីឆ្នាំ១៩៧៥​ដល់​បច្ចុប្បន្ន។ បច្ចុបន្ន​លោក​ត្រឹម​អង្គុយ​ចង់​ស្រមៃ​ក្លាយ​ជា​គ្រូ​បង្វឹក តែ​ការពិ​ត​នៅ​ឆ្ងាយ​ដោយ​សារ​ជើងធ្លាប់​តែ​ធាក់​កង់ ប្រែ​ជា​ធាក់​លែង​បាន ដើរ​ក៏​លែង​រួច​ចុង​ក្រោយ​នៃ​ជីវិត​បាន​ត្រឹម​អង្គុយ​នៅ​មួយ​កន្លែង។ 

លោក យី យុង អតីតកីឡាករជើងឯកប្រណាំងកង់នាទស្សវត្សឆ្នាំ១៩៦០
លោក យី យុង អតីតកីឡាករជើងឯកប្រណាំងកង់នាទស្សវត្សឆ្នាំ១៩៦០ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ