អានតួអត្ថបទ
បទយកការណ៍

លោកឃុល តុន តូណាមានមហិច្ឆតាចង់ក្លាយជាអ្នកតំណាងរាស្រ្តនៅសភាបារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងកាលៈទេសៈដែលប្រទេសបារាំងកំពុងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១០មេសា ខាងមុខ អ្នកនយោបាយបារាំង ដើមកំណើតខ្មែរម្នាក់ គឺ លោក ឃុល តុនតូណាកំពុងផ្តើមយុទ្ធនាការឃោសនារបស់ខ្លួនដែរ ប៉ុន្តែ សម្រាប់ការបោះឆ្នោតសភា បារាំង ដែលត្រូវរៀបចំនៅខែមិថុនា។ នៅជាង ២ខែមុនការបោះឆ្នោតសភា ចៅហ្វាយក្រុងរង វីលប៉ាំង ដែលស្ថិតនៅភាគខាងជើងក្រុងប៉ារីសបានប្រមែប្រមូលអ្នកគាំទ្រ មិនថា ក្នុងចំណោម អ្នកនយោបាយបារាំង ឬអ្នកជំនួញដើមកំណើតអាស៊ី។ នៅថ្ងៃសុក្រសប្តាហ៍មុន អ្នកនយោបាយដើមកំណើតខ្មែរ លោកតុនតូណាបានរៀបចំកម្មវិធីជួបជុំជាមួយអ្នកគាំទ្ររបស់លោក ដើម្បីប្រកាសជាផ្លូវការបេក្ខភាពរបស់លោកសម្រាប់ការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្រ្តបារាំង។

លោក ឃុល តុន តូណា ចៅហ្វាយក្រុង​រង ក្រុង​Villepinte
លោក ឃុល តុន តូណា ចៅហ្វាយក្រុង​រង ក្រុង​Villepinte ©Khul Ton Tona
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ