អានតួអត្ថបទ
បទយកការណ៍

លោក អ៊ុល សំអាង៖ ខ្ញុំមិនតូចចិត្តទេនៅពេលគ្មានអ្នកគាំទ្រ ប៉ុន្តែខ្ញុំត្រូវខំឱ្យសិល្បៈល្ខោនបាសាក់បន្តដំណើរទៅមុខទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយសារ​ឥទ្ធិពល​នៃវប្បធម៌​ចម្រុះជាតិសាសន៌​ហូរចូលមក​កម្ពុជា​តាមរយៈបច្ចេកវិទ្យា​ និង​ទំនើបកម្ម​នៃបរិបទ​សង្គមយ៉ាងសន្ធឹក​ សិល្បៈបុរាណ​ខ្មែរមួយ​ចំនួនដែលធ្លាប់​មានភាពល្បីល្បាញ​ ស្ទើតែបាត់ឈ្មោះ ​និងការចាប់អារម្មណ៍​ពីសំណាក​ប្រជាពលរដ្ឋ​ខ្មែរទៅហើយ។​ ជាក់ស្តែង ​ទម្រង់សិល្បៈល្ខោន​បាសាក់​ កំពុងប្រឈម​បាត់បង់​បន្តិចម្តងៗ ​ក្រោយ​គ្មានការ​ជួយជ្រុមជ្រែង​ និង​លើកស្ទួយ​ពីប្រជាពលរដ្ឋ។ ​អ្នកសម្តែង​ដែលមាន​វ័យចាស់វស្សា ​លោក អ៊ុល សំអាង​ បាន​លើកឡើងថា​ នៅពេល​ដែលការ​សម្តែង​គ្មានពលរដ្ឋ​គាំទ្រ ​លោកមិនតូចចិត្ត​នោះទេ ​ប៉ុន្តែលោកនៅបន្ត​ញញឹមធ្វើ​គ្រប់វិធីសាស្ត្រទាំងអស់​ ដើម្បី​ឱ្យសិល្បៈល្ខោន​បាសាក់ខ្មែរ​នៅបន្តមានជីវិត​ សម្រាប់​ឱ្យកូនចៅខ្មែរ​គ្រប់ជំនាន់​បានដឹង​ បានស្គាល់។ ​ ខណៈ ​ក្នុងវិបត្តិជំងឺកូវីដ១៩វិញ​ លោក​សំអាង​ថា​ អ្នក​សម្តែង​ល្ខោនបាសាក់​ជាច្រើន​ចាកចោល​ពីអាជីព​ល្ខោន​បាសាក់​ទៅរត់ម៉ូតូ​ឌុប ​លក់បន្លែ ​ធ្វើសំណង់ ​ដើម្បី​រកប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសារ​មួយគ្រា។​

សិល្បៈល្ខោនបាសាក់ខ្មែរ (រូបតំណាង)
សិល្បៈល្ខោនបាសាក់ខ្មែរ (រូបតំណាង) © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ