អានតួអត្ថបទ
បទយកការណ៍

លោក អុល សំអាង៖ ខ្ញុំមិនតូចចិត្តទេ នៅពេលគ្មានអ្នកគាំទ្រ  ប៉ុន្តែខ្ញុំត្រូវខំឱ្យសិល្បៈល្ខោនបាសាក់ បន្ត ដំណើរ ទៅ មុខទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយសារឥទ្ធិពលនៃវប្បធម៌ចម្រុះជាតិសាសន៌ហូរចូលមកកម្ពុជាតាមរយៈបច្ចេកវិទ្យា និងទំនើបកម្មនៃបរិបទសង្គមយ៉ាងសន្ធឹក សិល្បៈបុរាណខ្មែរមួយចំនួនដែលធ្លាប់មានភាពល្បីល្បាញ ស្ទើតែបាត់ឈ្មោះ និងការចាប់អារម្មណ៍ពីសំណាកប្រជាពលរដ្ឋខ្មែរទៅហើយ។ ជាក់ស្តែង ទម្រង់សិល្បៈល្ខោនបាសាក់ កំពុងប្រឈមបាត់បង់បន្តិចម្តងៗ ក្រោយគ្មានការជួយជ្រុមជ្រែង និងលើកស្ទួយពីប្រជាពលរដ្ឋ។ អ្នកសម្តែងដែលមានវ័យចាស់វស្សា លោក អ៊ុល សំអាង បានលើកឡើងថា នៅពេលដែលការសម្តែងគ្មានពលរដ្ឋគាំទ្រ លោកមិនតូចចិត្តនោះទេ ប៉ុន្តែលោកនៅបន្តញញឹមធ្វើគ្រប់វិធីសាស្ត្រទាំងអស់ ដើម្បីឱ្យសិល្បៈល្ខោនបាសាក់ខ្មែរនៅបន្តមានជីវិត សម្រាប់ឱ្យកូនចៅខ្មែរគ្រប់ជំនាន់បានដឹង បានស្គាល់។  ខណៈ ក្នុងវិបត្តិជំងឺកូវីដ១៩វិញ លោកសំអាងថា អ្នកសម្តែងល្ខោនបាសាក់ជាច្រើនចាកចោលពីអាជីពល្ខោនបាសាក់ទៅរត់ម៉ូតូឌុប លក់បន្លែ ធ្វើសំណង់ ដើម្បីរកប្រាក់កម្រៃចិញ្ចឹមគ្រួសារមួយគ្រា។

លោកអុល សំអាង និងក្រុមសិល្បៈនៃក្រុមសិល្បៈមហាជនវង់ទី១រាជធានីភ្នំពេញ
លោកអុល សំអាង និងក្រុមសិល្បៈនៃក្រុមសិល្បៈមហាជនវង់ទី១រាជធានីភ្នំពេញ © FB/អុល សំអាង
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ