អានតួអត្ថបទ
បទយកការណ៍

តារាសម្តែងខ្មែរ​នៅក្នុង​កម្មវិធីដើរបង្ហាញម៉ូដ​របស់​Maison Cardinនៅប្រទេស​បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី ស្ងាត់​ជិត​២ឆ្នាំ ដោយសារ​វិបត្តិកូវីដ រដូវកាល ដើរបង្ហាញម៉ូដ​High fashion show បាន​ចាប់ផ្តើម​ឡើង​វិញ នៅ​ប្រទេស​បារាំង។ នៅ​ក្រុមហ៊ុន​ច្នៃម៉ូដ ព្យែរការាំង ឬ​ផ្ទះការដាំង ការដើរបង្ហាញម៉ូដ​សំលៀកបំពាក់លើកនេះ​មាន​លក្ខណៈ ថ្មី​ប្លែក ដោយ​ផ្តោត​ទៅលើ​ប្រធានបទ​អវកាស និង​បរិស្ថាន។ នៅក្នុង​ព្រឹត្តិការណ៍​ដើរបង្ហាញម៉ូដ High fashion Show ដែលត្រូវ​រៀបចំ​ធ្វើនៅថ្ងៃ​សុក្រនេះ នៅ​សារមន្ទីរ​អវកាស បួរហ្សេ Bourget នៅជាយក្រុង​ប៉ារីស ក៏មាន​ផងដែរ ការចូលរួម​របស់​តារា​សម្តែង​ខ្មែរ កញ្ញា​ មាន សូនីតា។ តារាសំដែងខ្មែរ​ចូលរួម​ក្នុងការដើរបង្ហាញម៉ូដសំលៀកបំពាក់​របស់​ផ្ទះការដាំង ដែល​ជា​ក្រុមហ៊ុនច្នៃម៉ូដ​សំលៀកបំពាក់​ដ៏ល្បីឈ្មោះមួយ​របស់​បារាំង។

កញ្ញា មាន សូនីតា​នៅក្នុង​ពេល​ លឈុតសំលៀកបំពាក់​របស់​ Maison Cardin នៅទីក្រុង​ប៉ារីស​ថ្ងៃទី ២៤​មករា ២០២២
កញ្ញា មាន សូនីតា​នៅក្នុង​ពេល​ លឈុតសំលៀកបំពាក់​របស់​ Maison Cardin នៅទីក្រុង​ប៉ារីស​ថ្ងៃទី ២៤​មករា ២០២២ © Chheang Bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ