អានតួអត្ថបទ
បទយកការណ៍

លោក គឹម នី៖ ត្បិត​ពិការ តែ​ខ្ញុំ​ចង់​ជួយ​សង្គម​តាម​រយៈ​​ការ​បង្រៀន​ក្មេងៗ​នៅ​តំបន់​ដាច់​ស្រយាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ស្រុក​ត្រាំ​កក់ ​ខេត្ត​តាកែវ ​គឺ​មាន​សាលា​សហគមន៍​មួយ ​ឈ្មោះ​ថា ​«អាយ​ស៊ី ​អាយ​ឌូ»​ ដែល​បាន​និង​កំពុង​ទទួលបង្រៀន​ភាសា​អង់គ្លេស​និង​ជំនាញ​កុំព្យូរទ័រ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ក្មេងៗ​ប្រមាណ​ជិត ​៤០០​នាក់​។ នៅ​ពេល​បង្កើត​សាលា​នេះ​ឡើង​ដំបូង​កាល​ពី​ឆ្នាំ​២០១៥​ លោក គឹម នី​ ដែល​ជា​ស្ថាបនិក ​ថា​គ្មាន​ទេ​តុ ​កៅ​អី ក្តា​ខៀន​ គឺ​មាន​តែ​គ្រែ ​​នៅ​ក្បែរ​រោងគោ​​ផ្ទះ​លោក​ប៉ុណ្ណោះ។ បង្រៀន​សិស្ស​​​នៅ​លើ​រទេះ​រុញ​ជន​ពិការ លោក គឹម នី គូស​បញ្ជាក់​ថា ភាព​លំបាក​ទាំង​នោះ ​មិនស្មើ​ឆន្ទៈ​លោក​ដែល​ចង់​​​ជួយ​លើក​កម្ពស់​ការ​អប់រំ​ក្មេងៗ​នៅ​តំបន់​ដាច់​ស្រយាល​នោះ​ទេ​​។

លោក គឹម នី ជាគ្រូបង្រៀនភាសាអង់គ្លេសនិងជំនាញកុំព្យូទ័រក្នុងសហគមន៍«អាយស៊ី អាយដូ»
លោក គឹម នី ជាគ្រូបង្រៀនភាសាអង់គ្លេសនិងជំនាញកុំព្យូទ័រក្នុងសហគមន៍«អាយស៊ី អាយដូ» © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ