អានតួអត្ថបទ
បទយកការណ៍

ព្រឹទ្ធាចារ្យ គង់ ណៃ៖ ចាប៉ីដងវែងនៅតែត្រូវការអភិរក្សពីយុវជននិងពលរដ្ឋខ្មែរគ្រប់ជំនាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សិល្បៈ​ចាប៉ី​ដងវែង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ឧបករណ៍​តន្ត្រី​បុរាណខ្មែរ​មួយ​ប្រភេទ​ដែល​មាន​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម​ជាតិ​ និង​សម្បត្តិ​វប្បធម៌​របស់​ជាតិ​។​ គិត​មក​ទល់​ពេល​បច្ចុប្បន្ន​ ចំនួន​យុវជន​ដែល​ចូល​ហាត់​រៀន​ផ្នែក​ចាប៉ីដងវែង​ក៏​មិន​សូវ​មាន​ចំនួន​ច្រើន​ប៉ុន្មាន​នោះ​ដែរ​។ មិន​មាន​ចំនួន​ច្រើន​ត្រង់​ថា​ បរិបទ​សង្គម​និង​ទំនើប​កម្ម​នៃ​តន្ត្រី​សម័យ​ក៏​កាន់​តែ​ទំនើប​ច្រើន​។ ដូច្នេះ​ហើយ​ទើប​ ព្រឹទ្ធាចារ្យគង់ ណៃ ​បាន​ផ្តល់​បណ្តាំ​ថា​ ចាប៉ីដងវែង​នៅ​តែ​ត្រូវការ​ជួយ​ជ្រោមជ្រែង​ខ្លាំង​ពី​យុវជន​ និង​ពលរដ្ឋខ្មែរ​គ្រប់ៗរូប​ ដើម្បី​ឱ្យ​សិល្បៈ​តន្ត្រី​បុរាណ​ខ្មែរ​មួយ​ប្រភេទ​នេះ​នៅ​តែ​មាន​វត្តមាន​ និង​រក្សា​បាន​នូវ​ទ្រង់ទ្រាយ​ដើម​ដល់​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​បាន​ចេះ​ បាន​ឃើញ​ និង​បាន​យល់​គ្រប់ៗ​គ្នា​។

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ
ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ © OCM
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ