អានតួអត្ថបទ
បទយកការណ៍

លោក គុណ ញឹម៖ រថយន្តអត់ពន្ធជិត១ម៉ឺនគ្រឿងកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋករ​កាលពី​សប្តាហ៍មុន ​បានជូនដំណឹង​ឲ្យម្ចាស់​យានយន្ត ​ដែល​ជ្រក​ក្រោម​ផ្លាកលេខ​ផ្សេង​ៗ ​និង​គ្មានពន្ធ​អាករ​នាំចូល ​ឲ្យ​រូតរះ​ទៅបង់ពន្ធ ​ដោយមាន​ការ​អនុគ្រោះ​១០%​ផងដែរ ​រហូតដល់​ថ្ងៃទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០២១​។ ​លោក ​គុណ ញឹម ​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី ​និងជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋករ ​ថ្លែងថា​រយៈពេល​ជិត​១​សប្តាហ៍​កន្លងទៅ​នេះ​ មាន​ម្ចាស់​រថយន្ត​ប្រហែល​ជិត​១០​គ្រឿង ​បានចូលខ្លួន​ទៅបង់ពន្ធ ​ខណៈ​អត្រា​ពន្ធ​ដែល​ត្រូវបង់​ខ្ពស់បំផុត​គឺ​១៣០​%​។ ​តាម​លោក​រដ្ឋមន្ត្រី​ប្រតិភូ ​ម្ចាស់រថយន្ត​អត់ពន្ធ​ជាច្រើន​ទៀត ​ក៏មាន​ការ​ចាប់អារម្មណ៍​ដែរ ​ហើយ​ពួកគេ​កំពុង​ស៊ើបសួរ​ព័ត៌មាន​។

លោក​ គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករ
លោក​ គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ