អានតួអត្ថបទ
បទយកការណ៍

សិប្បកម្មកែច្នៃពីផ្លែដូងក្នុងខេត្តតាកែវហៅការគាំទ្រពីពលរដ្ឋខ្មែរ ដើម្បីបន្តជួយដល់ជនងាយរងគ្រោះក្នុងសហគមន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ខេត្ត​តាកែវ ​គឺ​ឃើញ​មាន​សិប្បកម្ម​កែច្នៃ​ចេញ​ពី​ផ្លែ​ដូង​ធ្វើ​ជា​សម្ភារៈ​ប្រើប្រាស់ ​និង​គ្រឿង​អាហារ​ជា​ច្រើន​មុខ​។ គំនិត​ច្នៃ​ប្រឌិត​បង្កើត​ចេញ​ពី​ផលិតផល​ធម្មជាតិ​នេះ ​បាន​ជួយ​បង្កើត​ការងារ​ដល់​ជន​មាន​ពិការភាព​ និង​ជនក្រីក្រ​នៅ​ក្នុង​សហគមន៍​នៅ​ឃុំ​គុស ​ស្រុកត្រាំកក់​ ប្រមាណ​ជាង​ ៤០នាក់​។ មិន​ខុសពី​របរ​ផ្សេងៗ​ឡើយ ​កូវីដ១៩ ​បាន​លេប​យក​អតិថិជន​របស់​​​សិប្បកម្ម​នេះ​ស្ទើរ​តែ​ទាំង​អស់​ ដោយ​បញ្ជរ​ហាង​តាំង​លក់​ផលិត​ផល​នៅ​រាជធានីភ្នំពេញ ​គឺ​ត្រូវ​បាន​ត្រូវ​បិទ​បើកៗ ​ដោយសារ​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​នេះ​។ បើ​តាម​អ្នក​គ្រប់គ្រង​ ​សិប្បកម្ម​នឹង​ខំ​ត្រដរ​បន្ត​រស់​ត​ទៅ​ទៀត​ ព្រោះ​គេ​មាន​មហិច្ចតា​នាំ​យក​​ផលិតផល​ចេញ​ទៅលក់​ក្រៅ​ស្រុក​ និង​ចង់​ពង្រីក​ទំហំ​ផលិតកម្ម​ដែល​អាច​​បង្កើត​​ការងារ​ដល់​ពលរដ្ឋ​​ក្នុងសហគមន៍​ដល់រាប់​រយនាក់។ 

ឧបករណ៍ដែលធ្វើចេញពីផ្លែដូង
ឧបករណ៍ដែលធ្វើចេញពីផ្លែដូង © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ