អានតួអត្ថបទ
បទយកការណ៍

សមិទ្ធិករបារាំង​ជ្រើសរើស​ទេសភាពស្រុកខ្មែរសម្រាប់ជំនួស​ទេសភាព​ហ្វីលីពីន នៅក្នុង​រឿង អូណូដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​មហោស្រពភាពយន្ត​កាន ប្រទេស​បារាំង ទោះបី​គ្មាន​ខ្សែភាពយន្ត​ដឹកនាំ​ដោយ​ជនជាតិ​កម្ពុជា​ត្រូវបានជ្រើសរើស សម្រាប់​ការចាក់បញ្ចាំង នៅក្នុង​មហោស្រព ប៉ុន្តែ រូបភាព​កម្ពុជា​នៅតែមានមុខ នៅក្នុង​មហោស្រពភាពយន្តអន្តរជាតិ​កាន។ គេត្រូវ​អរគុណ​ដល់​រឿង អូណូដា របស់អ្នកដឹកនាំរឿង​បារាំង លោក​Arthur Harari​ដែលត្រូវ​បានជ្រើសរើស​សម្រាប់​ការប្រកួតប្រជែង​យករង្វាន់ របស់​មហោស្រព។ រឿងអូណូដា​ត្រូវ​បាន​ថត​មួយផ្នែកធំ​នៅ​ខេត្ត​ជាប់មាត់សមុទ្រ របស់​កម្ពុជា ដោយ​មានការសហការរួមគ្នា របស់​ផលិតកម្មបារាំង បែលហ្សិក និង​ផលិតកម្មក្នុងស្រុកខ្មែរ Anti Archive។ ឆ្លៀតឱកាស​ដែល​ខ្សែភាពយន្ត​អូណូដា ត្រូវបានជ្រើសរើស​សម្រាប់​ការប្រកួត នៅក្នុង​មហោស្រពកាន ឆ្នាំនេះ យើង​ត្រលប់​មក​និយាយ​លម្អិត​ពី​ការសហការផលិត​រវាង​ក្រុមហ៊ុន​បារាំង និងដៃគូ​ក្រុមហ៊ុន​ក្នុងស្រុក​ខ្មែរ នៅក្នុង​បទយកការណ៍​របស់​ឈាង បុប្ផា។

ក្រុមថតខ្សែភាពយន្ត​រឿង​អូណូដា ថតរូបអនុស្សាវរីយ៍ជាមួយ​លោកស្រី​រដ្ឋមន្រ្តី​វប្បធម៌​កម្ពុជា នៅក្នុងអំឡុង​ថតកុន​នៅដើមឆ្នាំ ២០១៩
ក្រុមថតខ្សែភាពយន្ត​រឿង​អូណូដា ថតរូបអនុស្សាវរីយ៍ជាមួយ​លោកស្រី​រដ្ឋមន្រ្តី​វប្បធម៌​កម្ពុជា នៅក្នុងអំឡុង​ថតកុន​នៅដើមឆ្នាំ ២០១៩ © Antiarchive
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ