អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋមួយចំនួនស្នើឱ្យក្រុមហ៊ុនប្រមូលសំរាមថ្មីជួយសម្អាតតំបន់ជាយក្រុងឱ្យដូចសម្អាតនៅក្នុងក្រុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋ​មួយចំនួន​សង្កេតឃើញថា ​រាជធានី​ភ្នំពេញ​មិនសូវ​មានសំរាម​រាយប៉ាយ​ និងសំរាម​កកស្ទះ​តាមមាត់លូ​ដូចមុនទេ​ បន្ទាប់ពីសាលា​រាជធានីភ្នំពេញ ​ផ្ដល់សិទ្ធិ​ឱ្យក្រុមហ៊ុន​ចំនួន៣ប្រមូល​សំរាមក្នុងពេលតែមួយ​ ដោយអនុវត្ត​ការងារ​របស់ខ្លួនតាំងពីថ្ងៃ​ទី០១កក្កដាមក​។​ ត្បិតថា ​នៅចំពោះមុខ​ឃើញស្អាត ​តែក្រុមពលរដ្ឋ​ដដែល​នៅរង់ចាំ​មើលបន្តទៀត​តើសេវាប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ទាំង៣ថ្មីនេះ​ មានការប្រែប្រួល​ឬយ៉ាងណា។​ តែតាមរយៈ​ភាពស្អាត​មួយសប្ដាហ៍មកនេះ ​ប្រជាពលរដ្ឋ​ស្នើឱ្យក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មីទាំង៣ ​ជួយសម្អាត​ ប្រមូល​ និងដឹកជញ្ជូន​សំរាម-​សំណល់រឹង​ នៅតាមតំបន់​ជាយក្រុង​ឱ្យបានស្អាត​ដូចនៅកណ្តាល​រាជធានី​ភ្នំពេញផង​។

សកម្មភាពបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹងនៅកណ្ដាលទីក្រុងភ្នំពេញ
សកម្មភាពបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹងនៅកណ្ដាលទីក្រុងភ្នំពេញ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ