អានតួអត្ថបទ
បទយកការណ៍

អ្នកស្រី អ៊ឹន ឡៃហួត៖ ទោះខ្ញុំរៀនបានតិច តែអាចជួយកសិករឱ្យមានទីផ្សារគ្រាប់ស្វាយចន្ទី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ជីវិតជោគជ័​យរបស់វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅពេលនេះ ​ហេង សុខនី​ សូមណែនាំ​លោក​អ្នក ​ឱ្យ​ស្គាល់ អ្នកស្រី អ៊ឹន ឡៃហួត ​ម្ចាស់សិប្បកម្ម​កែច្នៃ​ស្វាយ​ចន្ទី​ជ័យសំបូរ​ ដែលមានទីតាំង​ក្នុងខេត្តកំពង់ធំ។ ​ អ្នកស្រី ​អ៊ឹន ឡៃហួត ​បានថ្លែងឱ្យដឹងថា​ បើទោះជារៀនបានតិច​ត្រឹមថ្នាក់បឋម​ តែម្ចាស់សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​រូបនេះ ​បានជួយរក​ទីផ្សារ​គ្រាប់ស្វាយចន្ទី​នៅប្រទេស​ជប៉ុន​ជូនកសិក​រ អ្នកដាំស្វាយចន្ទី​ប្រមាណ​ជាង៣០គ្រួសារ​។​ លើសពីនេះ ​បានជួយឱ្យស្រ្តី​កសិករ​ក្នុងភូមិជាង១០០នាក់​ មានការងារធ្វើ ​និងមានប្រាក់ខែ​ជាប្រចាំទោះស្ថិត​ក្នុងវិបត្តិកូវីដ១៩ក្តី​។

អ្នកស្រី អ៊ឹន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូរ
អ្នកស្រី អ៊ឹន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូរ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ