អានតួអត្ថបទ
បទយកការណ៍

ក្រោយចាក់វ៉ាក់សាំង៖ លោក ទៀ បាញ់ តមធ្វើការធ្ងន់ ទទួលទានជាតិអាកុល និងហូបគ្រឿងសមុទ្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​មហាជន​ចង់​ដឹង​អំពី​ស្ថានភាព​សុខភាព​ក្រោយ​ចាក់វ៉ាក់សាំង​របស់​ចិន លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ។ គិត​មក​ដល់​ថ្ងៃ​ទី១​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ថ្ងៃ​ដំបូង​នេះ លោក ទៀ បាញ់ ទទួល​ចាក់​វ៉ាក់សាំង​ (Sinopharm)ស៊ីណូហ្វាម​របស់​ចិន​បាន​២០ថ្ងៃ​មក​ហើយ។ នៅ​ចំពោះ​មុខ​មហាជន និង​កាមេរា​អ្នក​កាសែត លោក ទៀង បាញ់ បាន​បង្ហាញ​ភាព​ជឿជាក់​លើ​គុណ​ភាព​វ៉ាក់​សាំង​របស់​ចិន ដោយ​អះអាង​ថា គ្មាន​ប្រតិកម្ម ឬ​អាការៈ​រោគ​គួរ​ឲ្យ​កត់​ចំណាំ​ឡើយ។ ដើម្បី​រួម​ចំណែក​តេស្ត​វ៉ាក់​សាំង​របស់​ចិន​ថា មាន​គុណភាព​កម្រិត​ណា លោក ទៀ បាញ់ បាន​ថ្នមខ្លួន​រយៈ​ពេល​ខ្លី​តាម​បញ្ជា​របស់​វេជ្ជបណ្ឌិត​ចិន​ដូច​ជាៈ តម​ធ្វើការ​ធ្ងន់ ទទួល​ទាន​ជាតិ​អាកុល និង​ហូបគ្រឿង​សមុទ្រ។

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ © FN
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ